(ភ្នំពេញ)៖ គូស្វាមីភរិយាថ្មីចំនួន ១១០គូ ដែលមានសំណាងឈ្នះបានរង្វាន់ម៉ូតូ Zoomer X និង ចិញ្ចៀនពេជ្រពីការចាប់ឆ្នោតរង្វាន់អាពាហ៍ពិពាហ៍ស្រាបៀរកម្ពុជា រដូវកាលទី១ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ នៅស្ថានីយ៍ទូរទស្សន៍ថោន កម្មវិធីប្រដាល់ Mas Fight បានទទួលរង្វាន់របស់ពួកគេហើយកាលពីរសៀលថ្ងៃទី ២៣ មករានេះនៅឯការិយាល័យក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។

គូស្វាមីខាងលើមានមកពីរាជធានីភ្នំពេញ៤គូ ខេត្តកំពង់ចាម១៨ គូ ស្វាយរៀង១៥គូ ត្បូងឃ្មុំ៧គូ បាត់ដំបង ៣គូ ក្រចេះ៥គូ ព្រះវិហារ៣គូ កំពង់ឆ្នាំង៧គូ កោះកុង ៤គូ ព្រៃវែង ២គូ បន្ទាយមានជ័យ ៧គូ ព្រះសីហនុ ៣គូ ពោធ៌សាត់ ១២គូ និងខេត្តឧត្តមានជ័យ ២គូផងដែរ។

លោក ផល សំភុត មកពីខេត្តពោធ៌សាត់ដែលទើបរៀបការហើយកាលពីខែវិច្ឆិកាកន្លងទៅបានបង្ហាញអារម្មណ៍រីករាយជាមួយរង្វាន់នេះថា «ខ្ញុំមិននឹកស្មានថាខ្លួនឯងរៀបការហើយ មានសំនាងធំអីចឹងសោះ កាដូម៉ូតូ Zoomer x នេះពិតជាចំណងដៃដ៏ពិសេសមែនទែនសម្រាប់គ្រួសារខ្ញុំព្រោះប្រពន្ធខ្ញុំកំពុងចង់បានម៉ូតូមួយជិះហ្នឹងគេ ឥឡូវដល់តែត្រូវរង្វាន់ម៉ូតូចំពេលតែម្តង»។

លោកស្រី គង់ កុសល នាយិការទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានចូលរួមអបអរសាទរ និងជូនពរដល់គូស្វាមីភរិយាថ្មីទាំងអស់គ្នា ឱ្យក្តីស្រលាញ់របស់ពួកគេចំពោះគ្នាទៅវិញទៅមកបាននាំមកនូវភាពរីករាយ និង សុភមង្គល ក្នុងគ្រួសារថ្មីថ្មោងនេះផងដែរ។

លោកស្រីបញ្ជាក់ទៀតថា ការចាប់រង្វាន់នឹងធ្វើឡើងចំនួន៣លើកបន្តទៀតដែលរង្វាន់កាន់ តែពិសេសនោះគឺ ជីប ម៉ុងផាកលែន ខុនដូ១យូនីតតែម្តងសម្រាប់ការចាប់ឆ្នោតសរុបលើកចុងក្រោយ។

ដូច្នេះសម្រាប់គូស្នេហ៍ដែលមានបំណងរៀបមង្គលការក្នុងពេលឆាប់ៗនេះ សូមជ្រើសរើសស្រាបៀរកម្ពុជា កំប៉ុងចំនួន២៥កេស ឡើងទៅ លោកអ្នកនឹងទទួលបានការថែម ជូន៣កេសបន្ថែម សៀវភៅកត់ចំណងដៃ២ក្បាល និងបណ្ណផ្សងសំណាងមួយសន្លឹកផងដែរ ហើយការចាប់ឆ្នោតបន្ទាប់នឹងធ្វើឡើងក្នុងរយៈពេល២ខែបន្ទាប់៕