(ភ្នំពេញ)៖ លោក ឯក សំអុល ប្រធានសមាគមមិត្តភាព កម្ពុជា-ចិន បានចេញសារលិខិតជូនពរ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំជូត ប្រពៃណីចិន។ នេះបើតាមសារលិខិតជូនពរ របស់សមាគមមិត្តភាព កម្ពុជា-ចិន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០នេះ។

ក្នុងសារលិខិតជូនពរ បានឲ្យដឹងថា «នៅក្នុងឱកាសដ៏នក្ខត្តឫក្សថ្លៃថ្លា ប្រកបដោយសេចក្តីសោមនស្សរីករាយ នៃឱកាសចូលឆ្នាំថ្មី ប្រពៃណីចិន ឆ្នាំជូត ដែលមានរូបសត្វកណ្តុរ តាងនាមសមាគមមិត្តភាព កម្ពុជា-ចិន និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមសម្តែងនូវសេចក្តីអំណរសាទរឥតឧបមា ចូលរួមជូននូវសព្វសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនាមហាប្រសើរគ្រប់ប្រការចំពោះ សម្តេច ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រីអ្នកនាង កញ្ញា សូមបានប្រកបដោយបញ្ញាញាណភ្លឺថ្លា កាយពលរឹងមាំ សុខភាពល្អបរិបូរណ៏ ជន្មាយុយឺនយូរតរៀងទៅ»

សារលិខិតជូនពរ បានបន្ដទៀតថា «ឆ្លៀតក្នុងឱកាសដ៏មង្គលសួស្តីប្រសើរថ្លៃថ្លានេះផងដែរ ខ្ញុំសូមអរគុណសន្តិភាព និងសូមបួងសួងដល់ទេវតាខ្មែរ ទេវតាចិន វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមព្រះអង្គតាមជួយអភិបាលបោះព្រំសព្វសាធុការពរជ័យគ្រប់យ៉ាងចំពោះ សម្តេច ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា និងសូមសមប្រកបដោយសុខភាពល្អបរិបូណ៌ សុភមង្គល និងជោគជ័យលើ គ្រប់ការងារក្នុងឆ្នាំថ្មី»។ សួស្តីឆ្នាំថ្មីប្រពៃណីចិន! កុងស៊ីហ្វាឆាយ!

ខាងក្រោមនេះ ជាសារលិខិតជូនពរ របស់សមាគមមិត្តភាព កម្ពុជា-ចិន៖