(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅតួកគីរយៈពេល ៦ថ្ងៃ គិតចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២០នេះបានឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ធ្វើឡើងតបតាមការអញ្ជើញរបស់ លោក ហ៊ូ លូស៉ី អាការ៍ រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋតួកគី។

ក្នុងអំឡុងពេលបំពេញទស្សនកិច្ចផ្លូវការក្នុងរដ្ឋធានីអង់ការ៉ា ប្រទេសតួកគី សម្តេចពិជ័យសេនា ទៀ បាញ់ អមដំណើរដោយប្រតិភូជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ នឹងអញ្ជើញជួបពិភាក្សាការងារជាមួយ លោក ហ៊ូលូស៉ី អាការ៍ រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋតួកគី ស្តីពីកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារនៃប្រទេសទាំងពីរ៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ៖