(ភ្នំពេញ)៖ ក្រុមហ៊ុន អេនដ្រូមេដា ឌីស្រ្ទីប៊្យូសិន ខបភើរេសិន (Andromeda Distribution Corporation) បានសហការជាមួយក្រុមហ៊ុន Toshiba បង្កើតសិក្ខាសាលាមួយស្តីពី ការប្រគល់សិទិ្ធចែកចាយឲ្យក្រុមហ៊ុន អេនដ្រូមេដា (Andromeda) ដើម្បីចែកចាយ និងផ្គត់ផ្គង់នៅទីផ្សារប្រទេសកម្ពុជា។

ក្នុងសិក្ខាសាលាប្រគល់សិទិ្ធចែកចាយនេះ ដែលបានធ្វើឡើងកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ នៅសណ្ឋាគារ Sun & Moon Hotel រាជធានីភ្នំពេញ។

លោក Harry Chan នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Andromeda បានថ្លែងយ៉ាងដូច្នេះថា លោកមានកិត្តិយសយ៉ាងខ្លាំង ដែលក្រុមហ៊ុនរបស់លោកបាន ទទួលសេចក្តីទុកចិត្តពីក្រុមហ៊ុន Toshiba ដែលជាក្រុមហ៊ុនដែលឈានមុខគេទៅលើ POS (Point Of Sales Solution) ដែលមានការចាប់អារម្មណ៍ខ្លាំង ព្រមទាំងទទួលបានការគាំទ្រពីសំណាក់ដៃគូចែកចាយ ក៏ដូចជាអតិថិជនតាមបណ្តាក្រុមហ៊ុននានា ជាច្រើនជាពិសេស គឺក្រុមហ៊ុនលក់រាយធំៗក្នុងប្រទេសកម្ពុជា។

លោកបានបញ្ជាក់ថា ក្រុមហ៊ុន Andromeda និងផលិតផលព័ត៌មានវិទ្យាដទៃទៀត ដែលក្រុមហ៊ុនរបស់លោកបានទទួលសិទ្ធិចែកចាយដូចជា Barracuda WatchGuard Panduit Extreme Zebra Pivot3 QNAP Poly McAfee ACTAtek ហើយនិង Toshiba ជាដើមដែលសុទ្ធសឹងតែជាផលិតផល កំពុងទទួលបានការទទួលស្គាល់ និងគាំទ្រស្ទើរតែគ្រប់មជ្ឈដ្ឋានអ្នកប្រើប្រាស់ទាំងអស់។ ដោយយោងទៅលើសក្តានុពលជាមួយនឹ ងយុទ្ធសាស្រ្តដ៏រឹងមំា និងច្បាស់លាស់
ដោយផ្តោតទៅលើសុក្រឹត្យភាព ក៏ដូចជាការផ្តល់នូវទំនុកចិត្តគ្រប់ដៃគូចែកចាយ និងអតិថិជនទាំងអស់ដែលជាកត្តា ធ្វើឲ្យក្រុមហ៊ុនលោកបានទទួលសិទ្ធិចែកចាយពីក្រុមហ៊ុន Toshiba នៅក្នុងទីផ្សារកម្ពុជានៅពេលនេះផងដែរ។

លោក Bob Lim អ្នកតំណាងក្រុមហ៊ុន Toshiba ក៏បានថ្លែងអំណរគុណចំពោះ ក្រុមហ៊ុន Andromeda ដែលបានសហការ និងបង្កើតកម្មវិធីនេះឡើង ក៏ដូចជាផ្តល់ឱកាសឲ្យលោក បានធ្វើបទបង្ហាញអំពីដំណេះស្រាយផលិតផលរបស់ខ្លួននៅក្នុងសិក្ខាសាលានេះ។ ស្របក្នុងឱកាសនោះដែលក្រុមហ៊ុនលោក ក៏បានប្រគល់នូវវិញ្ញាបប័ត្រ ដែលបញ្ជាក់ពីការព្រមព្រៀងប្រគល់សិទ្ធិចែកចាយផលិតផលរបស់ខ្លួនឲ្យក្រុមហ៊ុន Andromeda ដើម្បីធ្វើការចែកចាយ ជូនដល់អតិថិជននៅក្នុងប្រទេសកម្ពុជាផងដែរ។

សូមបញ្ជាក់ផងដែរថា សម្រាប់កម្មវិធីនេះដែរ ក្រុមហ៊ុន Andromeda ក៏បានផ្តល់រង្វាន់វត្ថុអនុស្សាវរីយ៍ផ្សេងជាច្រើន ជូនដល់អតិថិជនដែលបានចូលរួមកម្មវិធី មានការថតរូបទុកជាអនុស្សាវរីយ៍ និងការពិសារអារហារពេលល្ងាចក្នុងឱកាសសិក្ខាសាលានោះផងដែរ៕