(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងមួយ បញ្ជាក់ពីស្ថានភាពធាតុអាកាសនៅកម្ពុជាថា តាមរយៈការតាមដានស្ថាន ភាពអាកាសធាតុជាប់ជាបន្ត សង្កេតឃើញថា ឥទ្ធិពលជ្រលងសម្ពាធខ្ពស់ និងខ្យល់មូសុងឦសានខ្សោយ គ្របដណ្តប់លើកម្ពុជា។

ស្ថានភាពបែបនេះ ធ្វើឲ្យ ចាប់ពីថ្ងៃទី ២១-២៧ ខែមករា៖

១៖ តំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន
- សីតុណ្ហភាពអប្បបរមា មានពី ១៩-២២ °C
- សីតុណ្ហភាពអតិបរមា មានពី ២៩-៣១°C ។

២៖ តំបន់វាលទំនាបកណ្តាល
- សីតុណ្ហភាពអប្បបរមា មានពី ២២-២៤°C
- សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤°C ។

៣៖ តំបន់មាត់សមុទ្រ
- សីតុណ្ហភាពអប្បបរមា មានពី ២២-២៤°C
- សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣°C។

ទន្ទឹមនោះ នៅបណ្តាខេត្តមាត់សមុទ្រអាចមានភ្លៀងក្នុងកម្រិតតិចតួច៕