(ភ្នំពេញ)៖ ក្នុងឱកាសពីធីបុណ្យចូលឆ្នាំចិន ខាងមុននេះ គម្រោងអភិវឌ្ឍលំនៅដ្ឋានបែបអូស្ត្រាលី អូរ៉ូរ៉ា ស៊ីធី មានកម្មវិធីលក់ថែមជូនកាដូអាំងប៉ាវ យ៉ាងច្រើនសន្ធឹកចាប់ពីជាន់លើដល់ជាន់ក្រោម តាំងពីមុខផ្ទះដល់ក្រោយផ្ទះ ដោយគ្រាន់តែធ្វើការកក់ទុកផ្ទះណាមួយ ចាប់ពីថ្ងៃផ្សាយដំណឹងនេះរហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ខាងមុខនេះ។

អតិថិជនក៏នឹងទទួលបាននូវការថែមជូននូវគ្រឿងអេឡិចត្រូនិកដូចជា ម៉ាស៊ីនត្រជាក់ចំនួន៤គ្រឿង ទូទឹកកក១ ម៉ាស៊ីនបោកសម្លៀកបំពាក់ ១គ្រឿង ខណៈនៅក្នុងគេហដ្ឋាន ក៏មានបំពាក់ជូននូវសម្ភារមួយចំនួនដូចជា ទូចង្ក្រានបាយលើក្រោម ម៉ាស៊ីនបឺតផ្សែង ស៊ីទែនទឹកចំណុះ១,០០០លីត្រ និងទូតាំងស្រស់ស្អាតមួយឈុតផងដែរ។

លោក ឃិន សារ៉ាត់ ប្រធានគ្រប់គ្រងគម្រោងអភិវឌ្ឍលំនៅដ្ឋានបែបអូស្ត្រាលី អូរ៉ូរ៉ា ស៊ីធី បានឲ្យដឹងថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិនខាងមុខ គម្រោង អូរ៉ូរ៉ា ស៊ីធី ចង់ផ្ដល់ជូនអ្វីដែលពិសេស និងអស្ចារ្យសម្រាប់អតិថិជនទាំងអស់ ខណៈបច្ចុប្បន្នក្រុមហ៊ុនបានលក់អស់ប្រមាណជា៧០%ហើយត្រឹមរយៈពេល ៣ខែ។

ក្រៅពីការថែមជូនខាងលើ អតិថិជនទាំងអស់ក៏នឹងទទួលបានការចាប់រង្វាន់ភ្លាមៗ យករង្វាន់ទឹកប្រាក់ពី ២,០០០ដុល្លារ ដល់ ១០,០០០ដុល្លារ ដោយគ្រាន់តែធ្វើទៅការកក់ទុកផ្ទះ ក្នុងកម្មវិធីតាំងលក់របស់ពេល ២ថ្ងៃរបស់ក្រុមហ៊ុន នៅផ្សារម៉ាក្រូ ថ្ងៃទី២១ និង២២ខែមករានេះ ដោយគ្រប់សន្លឹកឆ្នោតសុទ្ធសឹងតែមានរង្វាន់ទាំងអស់។

សូមបញ្ជាក់ថា៖ គម្រោងលំនៅដ្ឋានបែបទំនើប អូរ៉ូរ៉ា ស៊ីធី ដែលមានទីតាំងនៅក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ គឺមានលក្ខណៈពិសេសជាងលំនៅដ្ឋានដទៃទៀតទាំងម៉ូត ការចរនា គុណភាពសំណង់ សុទ្ធតែមានភាពទាក់ទាញបំផុត។ គ្រប់លំនៅដាននៅក្នុងគម្រោង អូរ៉ូរ៉ា ស៊ីធី ក្រាំងធ្នង់ គឺមានកម្ពស់ ៣ជាន់កន្លះ ទំហំចាប់ពី ៤.៥ ម៉ែត្រ x ១៤ម៉ែត្រ , ៤.៥ម៉ែត្រ x ១៦ម៉ែត្រ, ៤.៥ម៉ែត្រ x ១៨ម៉ែត្រ, ៥.៥ម៉ែត្រ x ១៦ម៉ែត្រ ដោយផ្ទះនីមួយៗមានបន្ទប់គេងចំនួន ៤បន្ទប់ទទួលភ្ញៀវចំនួន១ បន្ទប់ទឹកចំនួន៥ និងទីកន្លែងអង្គុយទទួលទានអាហារលក្ខណៈគ្រួសារនៅជាន់លំហរដ៏ទូលាយមួយទៀត។

រួសរាន់ឡើង! មកទទួលយកអាំងប៉ាវលាភសំណាង និងកាដូថ្ងៃចូលឆ្នាំចិនរបស់អស់លោកអ្នកឥឡូវនេះភ្លាមទៅ ខណៈការផ្ដល់ជូនមានកំណត់។ សម្រាប់ព័ត៌មានបន្ថែមស្ដីពីគម្រោងបុរី ពី អូរ៉ូរ៉ា ស៊ីធី សូមទាក់ទងតាមរយៈលេខ ០៦១ ៧៧៧ ៩៣៧ /០១៧ ២៣៣ ០៧១ / ០១៧ ២២២ ០៧២ /០៨៦ ៦៦៦ ៣៧៥៕