(ភ្នំពេញ)៖ ដូចការគ្រោងទុក នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២០នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅអនុវត្តឆ្នាំ២០២០ របស់កងយោធពលខេមរភូមិន្ទ។

ពិធីនេះ បានធ្វើឡើងនៅបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងការពារជាតិ រួមទាំងថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ នាយរងសេនាធិការចម្រុះ មេបញ្ជាការប្រភេទទ័ព និងទ័ពជំនាញ មេបញ្ជាការ យោធភូមិភាគ តំបន់ប្រតិបត្តិការសឹករង និងកងរាជអាវុធងហត្ថរាជធានី-ខេត្ត ព្រមទាំងថ្នាក់ដឹកនាំស្ថាប័ននានាទូទាំងកងយោធពលខេមរភូមិន្ទ៕