(ភ្នំពេញ)៖ សួស្តីឆ្នាំថ្មីប្រពៃណីចិន! រីករាយ និងប្រារព្ធឱកាសដ៏ពិសេសនេះ ជាមួយការផ្តល់ជូនដ៏អស្ចារ្យ នៅណាហ្គាវើលដ៍ ដូចជា ម្ហូបនាំលាភ ការសម្តែងសិល្បៈ និងការតុបតែង នៅក្នុងអគារដ៏ស្អាតប្លែក ចាប់ពីឥឡូវនេះ រហូតដល់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០។

ប្រសិនបើអ្នកចង់ពិសាអាហារ ពេលល្ងាច ជាមួយអ្នកជាទីស្រឡាញ់របស់អ្នក ឬម្ហូបចិនផ្សេងទៀត សូមអញ្ជើញមកសាកល្បងម្ហូបឈុត នៅភោជនីយដ្ឋានឈ្នះពានរង្វាន់ចិន Fortune Palace ឬ Hall of Golden Chimes លក្ខណៈគ្រួសារ តម្លៃចាប់ពី ២៣៨ដុល្លារ ដល់៥៨៨ដុល្លារ ក្នុងមួយតុសម្រាប់គ្នា ៤ទៅ ១០នាក់ ឬលោកអ្នកអាចកម្ម៉ង់ម្ហូបមួយមុខៗ ដាច់ដោយឡែកក៏បាន។

ចាប់ផ្តើមពិធីបុណ្យចូលឆ្នាំចិន ដោយការពិសាម្ហូបអ៊ីសាង នាំសំណាងនៅណាហ្គាវើលដ៍ ដែលមានការពេញនិយមបំផុត នៅទ្វីបអាស៊ីភាគអាគ្នេយ៍ ដើម្បីទទួលយកង៉ូវហេងពេញមួយឆ្នាំ! លោកអ្នកអាចកម្ម៉ង់ម្ហូបអ៊ីសាងចានធំ ឬតូច ដែលមានគ្រឿងផ្សំដ៏កម្រ ដូចជា គ្រឿងសមុទ្រស្រស់ ប៉ាវហ៊ឺអាហ្វ្រិកខាងត្បូង ឬបង្កងអូស្ត្រាលី តម្លៃចាប់ពី ២៨ដុល្លារ សម្រាប់ការពិសា នៅភោជនីយដ្ឋានទាំងពីរ ឬខ្ចប់ទៅគេហដ្ឋាន។

Hall of Golden Chimes មានបម្រើជូននូវម្ហូបបុណ្យចូលឆ្នាំចិនពិសេស ដូចជា ម្ហូបមហាសម្បត្តិ Poon Choi ផ្សំដោយគ្រឿងសមុទ្រចម្រុះពិសេស ដូចជា ប៉ាវហ៊ឺ ឈ្លើងសមុទ្រ បង្គា លៀសសមុទ្រក្រៀម អយស្ទ័រក្រៀម បូករួមនឹងក្រពះត្រី ជើងក្ងាន សាច់ខ្វៃ និងម្ហូបពិសេសជាច្រើនទៀត។

ម្ហូបមហាសម្បត្តិនេះ គឺជាម្ហូបដែលស័ក្តិសម បំផុតសម្រាប់រីករាយលក្ខណៈគ្រួសារ! ចំណែកត្រីតុកកែខ សាច់ជ្រូកបីជាន់ខ្វៃ និងថ្លើមក្ងានចៀនជាមួយប្រហិតបង្គា គឺជាម្ហូបដ៏ឈ្ងុយឆ្ងាញ់ផ្សេងទៀត ដែលនឹងនាំសំណាងដល់អ្នកពិសាពេញមួយឆ្នាំ។

ប្រសិនបើអ្នកចង់ពិសាម្ហូបចិន បែបសម័យទំនើប សូមអញ្ជើញទៅភោជនីយដ្ឋានប្រណីតចិន Fortune Palace រួមមាន កំភួនជើងចៀមខដែលចម្អិនយឺតៗ រហូតដល់១០ម៉ោង ដើម្បីឲ្យសាច់ផុយឈ្ងុយឆ្ងាញ់ ឬទាខ្វៃបែបស៊ីឈួន ជាមួយនំប៉ាវម៉ាន់ថូ។ បង្គាឆាផ្អែម ជាមួយទឹកជ្រលក់អាសាម គឺជាមុខម្ហូបពិសេសមួយទៀត ដែលអ្នកគួរតែសាកល្បង នៅក្នុងបរិយាកាស ដ៏សប្បាយរីករាយនៅទីនោះ។

សម្រាប់អ្នកដែលចង់ពិសា អាហារប៊ុហ្វេពេលល្ងាច សូមអញ្ជើញទៅភោជនីយដ្ឋាន 2Pangea និង The Pangea។ ម្ហូបបុណ្យចូលឆ្នាំចិន នឹងមានបន្ថែមពីថ្ងៃទី២៤ ដល់ទី២៦ មករា បន្ថែមទៅលើគ្រឿងសមុទ្រ ម្ហូបអាំងបែបអាស៊ី និងម្ហូបអន្តរជាតិ ព្រមទាំងបង្អែមដ៏ឈ្ងុយឆ្ងាញ់ជាច្រើនមុខ។

ចំណែកម្ហូបពិសេសរៀងរាល់ថ្ងៃ មានបម្រើជូនពេញ ២៤ម៉ោង ក្នុងមួយថ្ងៃនៅភោជនីយដ្ឋាន Chopstick និង Golden Bowl ។ កុំខកខានម្ហូបរសជាតិដើមប្រចាំហាងឲ្យសោះ ដូចជា ក្រញាំជើងជ្រូកខ ជាមួយសារាយសមុទ្រខ្មៅ ក្នុងឆ្នាំងដី មីអាយុវែងឆាជាមួយបង្កងមេគង្គ និងនំនាំលាភ តម្លៃចាប់ពី ៣.៨០ដុល្លារ ប៉ុណ្ណោះ។

ភោជនីយដ្ឋានក្រោមដី បែបអាស៊ី Food Pavilion មានបម្រើជូននូវមុខម្ហូប ដែលមានតម្លៃសមរម្យបំផុត ក្នុងរាជធានីភ្នំពេញ រួមមាន បង្គាឆាជាមួយខ្ញី និងមីសួ មាន់ប្រឡាក់គ្រឿងចំហុយជាមួយថ្នាំចិន នំឆៃថាវចិនចៀន និងម្ហូបជាច្រើនមុខទៀត តម្លៃចាប់ពី ៣ដុល្លារ ប៉ុណ្ណោះ។

បង្កើតភាពស្និទ្ធស្នាល ជាមួយអ្នកជាទីស្រឡាញ់ ក្រុមគ្រួសារ មិត្តរួមការងារ និងដៃគូពាណិជ្ជកម្ម របស់អ្នកដោយជាវនំដ៏ឈ្ងុយឆ្ងាញ់ សម្រាប់ជាកាដូដល់ពួកគេ ដូចជា នំស្រួយរសជាតិបឺរ នំរសជាតិសណ្តែកដី នំស្រួយរសជាតិដូង និងនំនាំលាភ នៅកន្លែងទទួលភ្ញៀវ និងភោជនីយដ្ឋានក្រោមដី Food Pavilion ពីម៉ោង១០ព្រឹក ដល់១០យប់ រៀងរាល់ថ្ងៃ។

លោកអ្នកនឹងទទួលបាន នូវតុក្កតារូបកណ្តុរនាំសំណាងដ៏ស្រស់ស្អាតមួយឥតគិតថ្លៃ នៅពេលអ្នកចំណាយយ៉ាងតិច ៥០ដុល្លារ នៅភោជនីយដ្ឋានណាមួយ ឬទិញកញ្ចប់សេវាកម្មស្ប៉ា ចាប់ពី៨៨ដុល្លារ។ ចុះឈ្មោះជាសមាជិក ណាហ្គាវើលដ៍រីវ៉តដើម្បីមានឱកាសទទួលបាន តុក្កតារូបកណ្តុរនាំសំណាងមួយឈុត (ធំ១ និងតូច១)។

ជាចុងក្រោយ សូមអញ្ជើញមកទស្សនាការសម្តែងសិល្បៈអបអរបុណ្យចូលឆ្នាំចិន ដ៏អស្ចារ្យដែលមានការដើរដង្ហែរូបនាគ នៅម៉ោង៦ល្ងាច រៀងរាល់ថ្ងៃ នៅឆាកជាន់ផ្ទាល់ដីណាហ្គាវើលដ៍ទី១ ហើយកុំភ្លេចជួប និងថតរូបជាមួយ ទេវតាទ្រព្យ និងម៉ាស់ស្កុតចិនផងដែរ។

នៅម៉ោង១១ព្រឹក នៅថ្ងៃទីបី នៃពិធីបុណ្យចូលឆ្នាំចិន (ថ្ងៃទី២៧ មករា) សូមអញ្ជើញមកទស្សនា ការលោតម៉ុងសាយចំនួន១៨ក្បាល នៅលើសសរខ្ពស់ដ៏អស្ចារ្យ នៅច្រកចូលធំណាហ្គាវើលដ៍ទី១។ ស្នាក់នៅ កម្សាន្ត ស្រស់ស្រូប និងអបអរបុណ្យចូលឆ្នាំចិន នៅណាហ្គាវើលដ៍៕