(កណ្តាល)៖ ថ្មីៗនេះបន្ទាប់ពីមានបណ្តាញទំនាក់ទំនងសង្គម Facebook លើកឡើងថា មានកើតអំពើអយុត្តិធម៌ នៅតុលាការខេត្តកណ្តាល ដែលបានឃុំខ្លួនជនបរទេសម្នាក់ ដែលខំជួយកុមារកម្ពុជា, សាលាដំបូងខេត្តកណ្តាល បានចេញទាត់ចោលការលើកឡើងនេះ ដោយអះអាងជាការលើកឡើង គឺមិនបានឆ្លុះបញ្ចាំងអំពីការពិតឡើយ ហើយសាលាដំបូងខេត្តកណ្តាល បានពន្យល់អង្គហេតុពិតជាក់ស្តែង ជុំវិញករណីនេះហើយដែរ។

ជនបរទេសដែលលើកឡើងថា ថារងអំពើអយុត្តិធម៌មានត្រូវបានសាលាដំបូងខេត្តកណ្តាល សម្រេចចោទប្រកាន់ មានឈ្មោះ Kim Jung Young (គេចខ្លួន) និងឈ្មោះ Chan Martin King Wai (ឃុំខ្លួន) ពីបទ «ឆបោក» ដែលប្រព្រឹត្តនៅភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦។

ក្រោយការបំភ្លឺរបស់តុលាការខេត្តកណ្តាលហើយនោះ មេធាវីការពារក្តីដើមបណ្តឹង បានដាក់ពាក្យសន្និដ្ឋានការពារមួយថ្មីទៀត ចូលសាលាដំបូងខេត្តកណ្តាល ដើម្បីបញ្ជាក់បន្ថែមអំពីដំណើររឿង និងស្នើសុំតុលាការផ្តន្ទាទោស និងផ្តល់សំណងដល់ភាគីដើមបណ្តឹងផងដែរ។

វិវាទឈានដល់តុលាការនេះ កើតឡើងរវាងក្រុមហ៊ុន His International Services Co.,Ltd តំណាងដោយឈ្មោះ Jong Young Kim ភេទស្រី និងឈ្មោះ Chan Martin King Wai ភេទប្រុស (ឃុំខ្លួន) និងក្រុមហ៊ុន PHV Construction Co.,Ltd ដែលបានចុះកិច្ចសន្យាសាងសង់អាគារសាលារៀនមួយ ក្នុងតម្លៃទឹកប្រាក់២.៩លានដុល្លារ៕

Fresh News សូមមិនអត្ថាធិប្បាយច្រើន សូមអានសេចក្តីបំភ្លឺរបស់តុលាការខេត្តកណ្តាល និងពាក្យសន្និដ្ឋានការពាររបស់មេធាវីដូចខាងក្រោម៖