(ភ្នំពេញ)៖ រកឃើញម្ចាស់ពានរង្វាន់បាល់ទាត់អាឃ្វ័ររៀសឆ្នាំ២០២០ លើកទី២ ជាមួយនឹងទឹកប្រាក់រង្វាន់សរុបចំនួន៤០លានរៀល បានទៅលើក្រុមឱម៉ាល់FC។

កម្មវិធីបិទការប្រកួត និងប្រគល់ពានរង្វាន់អាឃ្វ័ររៀសឆ្នាំ២០២០ របស់ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា បានប្រព្រឹត្តឡើងក្រោមអធិបតីភាពលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ និងលោក មាស វុត្ថា នាយកផ្នែកលក់ប្រចាំប្រទេសនៃក្រុមហ៊ុន កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ក្នុងបរិវេណតារាងបាល់ទាត់នៃវិទ្យាល័យឥន្រ្ទទេវី។

លោកអភិបាលរងក៏បានផ្តល់កិត្តិយសប្រគល់ពានអាឃ្វ័ររៀសឆ្នាំ២០២០ ព្រមជាមួយនឹងទឹកប្រាក់រង្វាន់ចំនួន២០លានរៀល ដល់ក្រុមជើងឯកដែលបានក្លាយជាម្ចាស់ពាន បន្ទាប់ពីឆ្លងកាត់ការប្រកួតជម្រុះជាបន្តបន្ទាប់ ក្នុងចំណោម ៣២ក្រុម ដែលមានរហូតដល់ ៦៨ប្រកួត ក្នុងរយៈពេល៤សប្តាហ៍ គិតចាប់ពីថ្ងៃប្រកាសបើកការប្រកួតជាផ្លូវការ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩។

ទឹកប្រាក់រង្វាន់សរុបចំនួន ៤០លានរៀល នឹងត្រូវប្រគល់ជូនក្រុមឆ្នើមចំណាត់ថ្នាក់លេខ១ ដល់លេខ៤ ក្រុមបាល់ទាត់គំរូ ១ក្រុម កីឡាករស៊ុតបញ្ចូលទីបានច្រើនគ្រាប់ជាងគេ ១រូប និងក្រុមអាជ្ញាកណ្តាលល្អចំនួន១ក្រុម។

ក្នុងឱកាសនោះ លោកអភិបាលរងរាជធានីភ្នំពេញ បានថ្លែង បន្ដថា «សូមប្អូនៗយុវជនទាំងឡាយ នាំគ្នាលេងកីឡាដើម្បីសុខភាពល្អ ប៉ុន្តែសូមកុំភ្លេចពង្រឹងការសិក្សារៀនសូត្ររបស់ខ្លួនផង»

ជាមួយគ្នានោះ លោកមាស វុត្ថា នាយកផ្នែកលក់ប្រចាំប្រទេស បានលើកឡើងថា «ពានរង្វាន់បាល់ទាត់អាឃ្វ័ររៀស (Aquarius Cup) គឺជាគំនិតផ្តួចផ្តើមមួយរបស់ក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) ដោយឈរលើចក្ខុវិស័យយូរអង្វែងរបស់ក្រុមហ៊ុន ក្នុងការចូលរួមលើកកម្ពស់គាំទ្រវិស័យកីឡាបាល់ទាត់នៅកម្ពុជា ក៏ដូចជាជំរុញឲ្យមានសុខុមាលភាពសង្គម»

លើសពីនោះ ព្រមទាំងផ្តល់ឱកាសដល់អ្នកស្នេហាវិស័យកីឡាបាល់ទាត់មិនមែនអាជីព ក្នុងការចូលរួមប្រកួតដើម្បីសុខភាព និងកសាងមិត្តភាព ជាពិសេស សម្តែងនូវឆន្ទៈគាំទ្ររបស់ក្រុមហ៊ុន ចំពោះគោលនយោបាយរបស់ក្រសួងអប់រំ យុវជន និងកីឡាក្នុងការលើកស្ទួយវិស័យកីឡាបាល់ទាត់នៅកម្ពុជា ឱ្យកាន់តែមានសន្ទុះខ្លាំងក្លា ក៏ដូចជាត្រៀមខ្លួនប្រកួត និងទទួលស្វាគមន៍ SEA GAMES ឆ្នាំ២០២៣ ដែលមានកម្ពុជាជាម្ចាស់ផ្ទះ។

អត្ថប្រយោជន៍អាឃ្វ័ររៀស បំបាត់ភាពស្រេកទឹក និងបំពេញជាតិទឹកបានឆាប់រហ័សដល់រាងកាយ។ ផលិតផលអាឃ្វ័ររៀស ត្រូវបានណែនាំមកទីផ្សារកម្ពុជាលើកដំបូង នៅក្នុងឆ្នាំ2014 ដោយក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) ហើយផលិតផលនេះទទួលបានការពេញនិយមយ៉ាងខ្លាំង ពីសំណាក់អតិថិជននិយមលេងកីឡា ដែលពួកគាត់កំពុងស្វែងរកប្រភេទភេសជ្ជៈ ដែលបំពេញជាតិទឹកត្រឡប់មករាងកាយវិញ ពោលគឺសម្រាប់ប្រជាជនក្នុងតំបន់អាកាសធាតុត្រូពិក ដូចកម្ពុជាយើងនេះ។

អាឃ្វ័ររៀស ជាពាណិជ្ជសញ្ញាមួយក្នុងចំណោមពាណិជ្ជសញ្ញាល្បីៗចំនួន 20 របស់ក្រុមហ៊ុនកូកា-កូឡា ហើយបានក្លាយជាពាណិជ្ជសញ្ញាដែលឈានមុខគេ ចំណាត់ថ្នាក់លេខ1 ផ្នែកបំពេញជាតិទឹក នៅក្នុងប្រទេសជប៉ុន។ កម្ពុជា អាឃ្វ័ររៀស គឺជាពាណិជ្ជសញ្ញាដ៏មានប្រជាប្រិយភាព និងលេចធ្លោក្នុងចំណោមប្រភេទផលិតផល ដែលមានការប្រកួតប្រជែងខ្ពស់។

អាឃ្វ័ររៀស ផ្សំឡើងពីគ្រឿងផ្សំជាច្រើនរួមមាន៖ អំបិល សូដ្យូម វីតាមីន B (B3, B5, B6, B12) ជាតិស្ករ ហ្វ្រូចតូស ប៉ូតាស្យូមផូស្វាត និងហ្គារ៉ាណា ដែលជួយកាត់បន្ថយអារម្មណ៍នឿយហត់អស់កម្លាំង, អាចជួយដល់រាងកាយឲ្យងាយឆាប់ស្រូបយកសារធាតុចិញ្ចឹម ពីប្រព័ន្ធរំលាយអាហារទៅកាន់សរសៃឈាម។
សូដ្យូម ជាជាតិរ៉ែចម្បងមួយប្រភេទ ដែលងាយបាត់បង់តាមរយៈការបញ្ចេញញើស វាមានវត្តមាននៅក្នុងអាឃ្វ័ររៀស ដែលអាចជួយឱ្យរាងកាយរបស់យើងរក្សានូវជាតិទឹក និងបំពេញមកវិញនូវការបាត់បង់ជាតិទឹក។

បច្ចុប្បន្ន អាឃ្វ័ររៀសមានក្នុងចំណុះ 330ml ជាកំប៉ុង និងប្រភេទដបប្លាស្ទិច 390ml ហើយសំបកវេចខ្ចប់នីមួយៗនៃអាឃ្វ័ររៀស មានបញ្ជាក់យ៉ាងទូលំទូលាយអំពីព័ត៌មាន គ្រឿងផ្សំ ព្រមទាំងអាហារូបត្ថម្ភ៕

អាឃ្ច័ររៀស ជាដៃគូរបស់អ្នកកីឡាគ្រប់ជាតិសាសន៍!