(ភ្នំពេញ)៖ ដោយការទទួលបានជោគជ័យយ៉ាងធំធេងនៅរដូវកាលទី១កាលពីឆ្នាំមុន មហាព្រឹត្តការណ៍ដំបូង និងអស្ចារ្យបំផុតរបស់កម្មវិធីប្រដាល់ អ្នកតស៊ូគុនខ្មែរគោជល់ ដំណើរឆ្ពោះទៅតាមខេត្តបានត្រលប់មកវិញហើយនូវរដូវកាលទី២នេះ។

កម្មវិធីនេះ បានចាប់ផ្តើមនៅខេត្តកំពង់ចាម កាលពីថ្ងៃសៅរ៍ទី១៨ ខែមករា ឆ្នាំ២០២០ ដែលនាំមកនូវភាពរំភើបសប្បាយរីករាយក្រៃលែង ដល់ប្រជាពលរដ្ឋ ដែលបាន ចូលទស្សនាផ្ទាល់នៅទីលាន កំពង់ចាំ ក្នុងខេត្តកំពង់ចាម ក៏ដូចជាអ្នកទស្សនានៅទូទាំងកម្ពុជា តាមរយៈការ ផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ CNC និងតាមទំព័រ Facebook របស់គោជល់ (Red Bull Cambodia)។

នៅឆ្នាំ២០២០នេះ កាន់តែធ្វើឲ្យកម្មវិធីអ្នកតស៊ូគុនខ្មែរគោជល់ ដំណើរឆ្ពោះទៅតាមខេត្តទទួលបានជោគជ័យជាងឆ្នាំមុនទៀត ដោយមានការគាំទ្រយ៉ាងច្រើនកកកុញ ពីសំណាក់ប្រជាពលរដ្ឋខ្មែររាប់ម៉ឺននាក់ ដែលបានចូលរួមទស្សនានិង គាំទ្រការប្រកួតប្រដាល់គុនខ្មែរអន្តរជាតិដ៏កក្រើកអស្ចារ្យ ពីកំពូលកីឡាករគុនខ្មែរប្រចាំប្រទេស និងជាជើងឯកខ្សែក្រវ៉ាត់គោជល់ច្រើនសម័យ រឿង សោភណ័្ឌ និង ឡៅ ចន្រ្ទា ប្រកួតជាមួយកំពូលកីឡាករថៃដ៏ស្វិតស្វាញនិងជក់ចិត្ត។

មួយវិញទៀតកម្មវីធីក៏មាន ២ប្រកួតទៀត ដែលជាការប្រកួតស្វែងរកជើងឯកខ្សែក្រវ៉ាត់ទំងន់ 57kg ប្រចាំខេត្ត និងជាការបណ្ដុះថ្នាលថ្មី នៃកីឡាប្រដាល់គុនខ្មែរផងដែរ។ ហើយ អ្វីដែលរឹតតែអស្ចារ្យជាងនេះទៅទៀត ទស្សនិកជនក៏បានរីករាយជាមួយនិងការប្រគុំតន្រ្តីដ៏កក្រើក ពីកំពូលតារាចំរៀង ខេម ដែលជាឯកអគ្គរដ្ឋទូតសុច្ឆន្ទះគោជល់ និងកំពូលតារាចំរៀងស្រី កញ្ញា សុខ ពិសី និងកញ្ញា បេប៊ី។

នៅក្នុងកម្មវិធីដ៏អស្ចារ្យនោះ គោជល់ក៏បានប្រគល់រង្វាន់រថយន្ត Mazda Pickup ឆ្នាំ២០២០ ដែលមានតម្លៃជាង៤ម៉ឺនដុល្លា ដល់យុវជន ឌី ដេត ដែលជាអ្នកមានសំណាងបំផុត ដែលបានឈ្នះរង្វាន់ធំជាងគេនេះ ពីការគាស់ក្រវិលកំប៉ុងភេសជ្ជៈប៉ូវកម្លាំងគោជល់ផងដែរ។

កម្មវិធីគាស់ក្រវិលកំប៉ុងគោជល់ «រង្វាន់ធំជាងគេ រង្វាន់ពិត» ក្នុងឆ្នាំ២០២០នេះ មានរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ដូចជា រថយន្ដ Mazda Pickup, ម៉ូតូ Honda Dream ទឹកប្រាក់ $500, $100 និងភេសជ្ជៈ គោជល់រាប់លានកំប៉ុង។ ប្រសិនបើលោកអ្នកឃើញរូបខេមនៅក្រោមក្រវិលកំប៉ុងគោជល់ នោះលោកអ្នកនឹងឈ្នះរង្វាន់ជាទឹកប្រាក់ $500 ភ្លាមៗ។ ពិសាគោជល់នៅថ្ងៃនេះដើម្បីមានឱកាសឈ្នះរង្វាន់ធំបំផុតពីគោជល់។

គោជល់ ដែលជាភេសជ្ជៈប៉ូវកម្លាំងមានគុណភាពល្អជាងគេ និងលក់ដាច់ជាងគេទូទាំងពិភពលោកនិងក្នុងប្រទេសកម្ពុជា តែងតែជំរុញស្មារតីនៃការតស៊ូរបស់អ្នក និងគាំទ្រអ្នកតស៊ូគុនខ្មែរអស់រយៈពេលជាច្រើនឆ្នាំ។ ហើយឆ្នាំនេះ គោជល់ក៏មិនធ្វើអោយទស្សនិកជនខកចិត្តដែរ ដោយគោជល់ក៏បានរៀបចំជើងឯកខ្សែក្រវ៉ាត់ទម្ងន់ ៥៧ គីឡូក្រាម ដែលមានកំពូលកីឡាករគុនខ្មែរចំនួន១៦រូប មកពី៤ខេត្តធំៗ កំពង់ចាម បាត់ដំបង សៀមរាប និងកំពង់ធំ ដែលពួកគេនឹងប្រកួត ដើម្បីស្វែងរកជើងឯកប្រចាំខេត្តរបស់ខ្លួននិមួយៗ។

ហើយជើងឯកប្រចាំខេត្តទាំង៤នឹងប៉ះគ្នានៅវគ្គ ពាក់កណ្តាលផ្តាច់ព្រាត់ និងផ្តាច់ព្រាត់ នៅកំឡុងខែមិថុនា នៅសៃវៀន CNC ដើម្បីក្លាយជាជើងឯកខ្សែក្រវ៉ាត់ទំងន់ ៥៧ គីឡូក្រាម ដ៏អស្ចារ្យជាមួយនឹងប្រាក់រង្វាន់ ៥០០០ ដុល្លារ។ ជើងឯករងក៏នឹងទទួលបានពាន និងប្រាក់រង្វាន់ ២០០០ ដុល្លារផងដែរ។

កម្មវិធីបន្ទាប់នៃមហាព្រឹត្តការណ៍ អ្នកតស៊ូគុនខ្មែរគោជល់ដំណើរឆ្ពោះទៅតាមខេត្ត និងប្រព្រឹត្តទៅនៅខេត្ដបាត់ដំបង នៅថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២០។ គោជល់សូមគោរពអញ្ជើញ ប្រជាពលរដ្ឋខែ្មរទាំងអស់ដែលរស់នៅ ខេត្តបាត់ ដំបង ក៏ដូចជាប្រជាពលរដ្ឋទូទាំងកម្ពុជា មកទទួលយកបទពិសោធន៍ ក្នុងព្រឹត្តិការណ៍ប្រដាល់គុនខ្មែរអន្តរជាតិដ៏ធំអស្ចារ្យ ពីកំពូលកីឡាករគុនខ្មែរប្រចាំប្រទេស និងការប្រគុំតន្ដ្រី ដ៏អសា្ចរ្យពីកំពូលតារាចំរៀង ខេម និងកំពូលតារាចំរៀងល្បីៗជាច្រើនរូបទៀត។ អ្នកទស្សនាទាំងអស់ក៏មានឱកាសឈ្នះរង្វាន់ជាច្រើនផ្ទួនៗទាំងនៅក្នុងស្តង់ និង នៅលើឆាក។

សូមចូលរួមទស្សនាផ្ទាល់ដោយឥតគិតថ្លៃ និងជួបគ្នានៅទីរូមខេត្តបាត់ដំបង នៅថ្ងៃសៅរ៍ ទី១៥ កុម្ភៈ ឆ្នាំ២០២០ ចាប់ពីម៉ោង 5 ល្ងាចតទៅ។ កុំភ្លេចចូលរួមទស្សន៍ទាយក្នុងទំព័រ Facebook របស់គោជល់ (Red Bull Cambodia) ថាតើកីឡាកររូបណាខ្លះនឹងឈ្នះការប្រកូតនៅខេត្តបាត់ដំបង ដើម្បីឈ្នះរង្វាន់ជាច្រើនពីគោជល់៕
លោកអ្នកអាចទស្សនាការផ្សាយផ្ទាល់ព្រឹតិ្ដការណ៍ទាំងមូល តាមកញ្ចក់ទូរទស្សន៍ CNC ឬតាមរយៈ Facebook Page របស់គោជល់៖ https://www.facebook.com/redbullcambodia/