(អូក្លិន-នូវែលហ្សេឡង់)៖ បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលជាសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា កំពុងរស់នៅទីក្រុងអូក្លិន (Auckland) ប្រទេសនូវែលហ្សេឡង់ ប្រមាណ ២០០នាក់ បានមកជួបជុំគ្នាដើម្បីប្រារព្ធពិធីអបអរសាទរខួបលើកទី៤១ ថ្ងៃជ័យជម្នះ ៧ មករា (១៩៧៩-២០២០) និងចូលរួមពិសារអាហារសាមគ្គីមហារគ្រួសារខ្មែរ យ៉ាងសប្បាយរីករាយក្រៃលែង និងស្ថិតស្នាលជាទីបំផុត ដែលបង្ហាញពីសាមគ្គីភាព របស់ប្រជាពលរដ្ឋខ្មែរ ក្នុងនិងក្រៅប្រទេស ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍រីកចំរើន។

កម្មវិធីដែលរៀបចំធ្វើឡើង នាល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ បានសហការរៀបចំឡើង ដោយលោក អ៊ាត សុគន្ធបុណ្យ និង លោក ភិន សុភក្រ រួមនិងសហការី ដែលជាតំណាងឲ្យលោក កៅ ថាច ប្រធានក្រុមការងារ យុវជនប្រចាំតំបន់៥ (Auckland) និងថ្នាក់ដឹកនាំក្រុមការងារ យុវជនប្រចាំទីក្រុងអូក្លិន (Auckland) ប្រទេសនូវ៉ែលហ្សេឡង់ ព្រមទាំងសមាជិកក្រុមការងារមួយចំនួនទៀត ដោយស្ថិតក្រោមអធិបតីភាពលោក ចាន់ រតនា ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសអូស្រ្តាលី និងនូវ៉ែលហ៊្សេឡង់ ផងដែរ៕