(ភ្នំពេញ)៖ ជាមួយនឹងការបង្ហាញរូបភាពហាត់កីឡា នៅព្រឹកថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសរសេរនៅលើ Facebook ថា មានសុខភាពល្អដូចសព្វថ្ងៃ ខ្ញុំអាចបន្តដឹកនាំប្រទេសជាតិបានយូរអង្វែងទៅមុខ។

សម្តេចបានថ្លែងអំណរគុណដល់អូនជនរួមជាតិទាំងអស់ ដែលជានិច្ចជាកាលតែងតែចង់បានសម្តេចមានសុខភាពល្អរឹងប៉ឹង។ សម្តេចបានបញ្ជាក់ថា រាល់ថ្ងៃក្រៅពីលេងកីឡាវាយកូនគោល គឺសម្តេចហាត់ប្រាណជាប្រចាំ។

ទន្ទឹមនឹងនេះ សម្តេចក៏ចង់បានពលរដ្ឋខ្មែរមានសុខភាពល្អទាំងអស់គ្នា។ សម្តេចតេជោ ហ៊ុន សែន ពិតជាសប្បាយចិត្តដែលបានឃើញប្រជាពលរដ្ឋខ្មែរយកឱកាសសន្តិភាពប្រកបរបររកស៊ីទទួលទានអភិវឌ្ឍន៍សង្គមគ្រួសារសារឱ្យរីកចម្រើនមានបានគ្រប់ៗគ្នា៕