(ភ្នំពេញ)៖ យុវជនក្រីក្រម្នាក់ ឈ្នោះ ឌី ដេត អាយុ ១៨ ឆ្នាំ រស់នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង រត់យ៉ាងលឿងទៅរកទូរស័ព្ទ ដើម្បីទូរស័ព្ទទៅរកម្ដាយថា គាត់បានឈ្នះរង្វាន់ឡានពីគោជល់ នៅពេលដែលគាត់ធ្វើការស៊ីឈ្នួលលក់ដូរឲ្យគេតាមកម្មវិធីតាំងពិព័ណ៌ខ្មែរថៃកាលពីថ្ងៃ១២ ខែមករា ឆ្នាំ២០២០ តែម្ដាយគាត់មិនជឿ ហើយគាត់បែរជាថាចាំឲ្យមកដល់ផ្ទះចាំពិភាក្សាគ្នា។

យុវជន ឌី ដេត រៀបរាប់មុនពេលដែលគាត់ត្រូវរង្វាន់ថា នៅថ្ងៃនោះគាត់បានចេញទៅងួតទឹកព្រោះលក់ហត់ និងអស់កម្លាំង។ ក្រោយពេលងូតទឹកនៅផ្ទះជួលក្បែរកន្លែងតាំងពិព័ណ៌នៅទូលពង្ររួច ក៏ចេញមកវិញនិងបានទិញគោជល់មួយកំប៉ុងទឹកសុទ្ធមួយដប។

ក្រោយបង់លុយឲ្យអ្នកលក់រូចរាល់ខ្លួន ក៏បានគាស់ក្រវិលបន្តិចហើយដាក់ទុយយោ ដើម្បីផឹកតែខ្លួនមិនទាន់បានមើលថានៅក្នុងនោះមានរង្វាន់ឬអត់ទេ។

បន្ទាប់ពីផឹកអស់ខ្លួនក៏បានគាស់ផ្ដាច់ក្រវិលស្រាប់តែឃើញមានរូបឡាន ហើយក៏រត់ទៅកន្លែងលក់រកទូរស័ព្ទតេទៅម្ដាយ។ តែពេលនោះម្ដាយរបស់ខ្លួនមិនបានជឿឡើយតែគាត់ប្រាប់ថា ចាំត្រឡប់មកបាត់ដំបងវិញពេលចប់កម្មវិធីចាំនិយាយគ្នា “ពេលខ្ញុំប្រាប់ម៉ែគាត់មិនជឿ ខ្ញុំភ័យណាស់សឹងតែធ្វើការមិនកើត បន់ឲ្យតែចប់អាលបានទៅផ្ទះ”។

យុវជន ឌី ដេត បន្តថាពេលទៅដល់ផ្ទះឲ្យក្រវិលម្ដាយគាត់មើល ទើបឃើញរូបឡានម្ដាយ និងបងស្រីរបស់គាត់ស្រែកចង់ផ្អើលគេ។

អ្នកស្រី មុំ ដែលត្រូវជាម្ដាយយុវជន ឌី ដេត និយាយថាដំបូងខើ សឹងមិនជឿទេស្មានតែវាភូត តែដល់បានឃើញក្រវិលផ្ទាល់ភ្នែកទើបជឿ “ពេលវាតេមកខ្ញុំ ខ្ញុំមិនជឿទេខ្ញុំឲ្យវាទុកក្រវិលឲ្យស្រួលចាំមកផ្ទះចាំពិនិត្យ ដល់ពេលវាមកដល់ហើយឲ្យក្រវិលខ្ញុំមើលខ្ញុំស្រែកចង់ផ្អើលគេ”។

អ្នកស្រី មុំ បន្ថែមថាកូនប្រុសរបស់គាត់តែងតែពិសាគោជល់ រាល់ពេលដែលវាចេញទៅភ្ជួរ និងនៅពេលដែលវាទៅជួយលក់គេអស់កម្លាំង តែមិនដែលប៉ងថាត្រូវរង្វាន់ធំអីនឹងគេទេ។

តែពេលនេះមានសំណាងបានត្រូវរង្វាន់ធំនឹងអាចជួយសម្រួលដល់ជីវភាព គាត់និងក្រុមគ្រួសារបានច្រើន ហើយអាចមានដើមទុនស្រាប់អោយកូនៗគាត់រកស៊ី និងឈប់ដើរស៊ីឈ្នួលគេ។

ចំណែកអ្នកលក់ដែលបានលក់គោជល់ ឲ្យអ្នកត្រូវរង្វាន់រថយន្ត Mazda នៅក្បែរកន្លែងតាំងពិព័ណ៌កាលពីថ្ងៃមុននោះក៏មានសំណាងបានទទួលប្រាក់លើកទឹកចិត្តចំនួន ១០លានរៀលផងដែរ ដូចពាក្យស្លោកគោជល់បាននិយាយថា អ្នកត្រូវរង្វាន់បានឡាន អ្នកលក់បានលុយ។

គោជល់ គឺពិតជាផ្ដល់រង្វាន់ធំជាងគេ និងរង្វាន់ពិតជូនដល់អតិថិជន៕