(ភ្នំពេញ)៖ លោក ប្រ៊ុយណូ បូដាដ (Bruno BODARD) អគ្គនាយកក្លឹបឆ្នេរសមុទ្រស្អាតជាងគេលើពិភពលោក បានអបអរសាទរចំពោះលោករដ្ឋមន្ដ្រី ថោង ខុន ដែលបានដឹកនាំរៀបចំព្រឹត្ដិការណ៍ប្រណាំងកង់ពិភលោកនៅតំបន់ឆ្នេរសមុទ្រកម្ពុជា ប្រកបដោយភាពជោគជ័យ។

លោក ប្រ៊ុយណូ ក៏បានដឹងថា មុនពីរបីថ្ងៃនៃវិញ្ញាសារប្រកួតជុំបញ្ចប់នៅខេត្តកែប ឧប្បទ្ទវហេតុនៃការបាក់រលំអគារមួយបានកើតមានឡើង បានបណ្តាលឲ្យមានអ្នកស្លាប់ចំនួន ៣៦នាក់ និងរងរបួសជាច្រើនាក់។ ខណៈនោះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានចុះដឹកនាំបញ្ជាផ្ទាល់ដល់កន្លែងកើតហានិភ័យនោះ។

ស្របជាមួយគ្នានេះ ក្នុងនាមអង្គការឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក និងសហគមអន្ដរជាតិដែលបានចូលរួមនូវព្រឹត្ដិការណ៍ប្រណាំងកង់ពិភពលោក លោកសូមចូលរួមសម្ដែងនូវមរណទុក្ខ និងសេចក្ដីក្រៀមក្រំតាមរយៈរដ្ឋមន្ដ្រី ថោង ខុន ជូនចំពោះគ្រួសារជនរងគ្រោះ ក៏ដូចជាជូនប្រជាពលរដ្ឋខេត្ដកែប និងកម្ពុជាទាំងមូល។

ក្នុងក្របខណ្ឌនៃការកសាងកម្ពុជាបែបទំនើបមួយ លោក ប្រ៊ុយណូ ក៏បានជូនពរប្រកបដោយជ្រៀលជ្រៅបំផុតថា សន្ដិភាព និងភាពសុខដុម គឺជាអទិភាពជានិច្ច៕