(ភ្នំពេញ)៖ វិទ្យាស្ថានជាតិសង្គមកិច្ច ក្រោមកិច្ចសហប្រតិបតិ្តការជាមួយអង្គការ Unicef រៀបចំការបណ្តុះបណ្តាលដល់កម្លាំងសេវាសង្គមនៅកម្ពុជា បានប្រកាសជ្រើសរើសទីប្រឹក្សាជាតិ ដើម្បីបំពេញការងាររយៈពេល៣ខែកន្លះ (៨០ថ្ងៃ) ដើម្បីរៀបចំផែនការយុទ្ធសាស្រ្តបណ្តុះបណ្តាល និងកញ្ចប់បណ្តុះបណ្តាលដូចខាងក្រោម៖

១៖ ស្វែងរកអ្នកអាចចូលរួមការងារផ្នែកកិច្ចការពារកុមារជាលក្ខណៈប្រឹក្សា (consultant) ដោយរួមមានទាំងរៀបចំយុទ្ធសាស្ត្របណ្ដុះបណ្ដាល តាមដានគោលនយោបាយរបស់រដ្ឋាភិបាល។

២៖ បេក្ខភាពដែលអាចដាក់ពាក្យចូលរួម ត្រូវមានកម្រិតវប្បធម៌ ចាប់ពីថ្នាក់អនុបណ្ឌិត និងមានបទពិសោធន៍ពាក់ព័ន្ធនឹង កិច្ចការសង្គម ដើម្បីការពារកុមារពីអំពើហិង្សា និងការជួញដូរយ៉ាងហោចណាស់ក៏០២ឆ្នាំឡើងទៅដែរ។

៣៖ បន្ថែមពីនេះបេក្ខជនបេក្ខនារី ត្រូវចេះភាសាអង់គ្លេស និងខ្មែរយ៉ាងស្ទាត់ជំនាញ ព្រមទាំងអាចសរសេររបាយការណ៍នានាដោយលម្អិត។

សម្រាប់បេក្ខជន បេក្ខនារី ដែលចាប់អារម្មណ៍ អាចធ្វើការដាក់ពាក្យទៅតាមអាស័យដ្ឋានដូចបានបង្ហាញខាងក្រោម ដែលនឹងផុតកំណត់ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ៥៖០០នាទីល្ងាច៕