(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្ដីសម្រេច ស្ដីពី ការបង្កើតលេខធិការដ្ឋាន គ្រប់គ្រងគ្រោះមហន្ដរាយ ប្រចាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ នេះបើតាមសេចក្ដីសម្រេច របស់ក្រសួងកសិកម្ម ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩នេះ។

ការចេញសេចក្ដីសម្រេចនេះ ក្រោយសម្ដេចតេជោ ហ៊ុន សែន បានចេញសារាចរថ្មីមួយ ស្តីពីការបង្កើតយន្តការគ្រប់គ្រងគ្រោះមហន្តរាយ នៅក្នុងក្រសួងស្ថាប័នរបស់រដ្ឋទាំងអស់ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃការគ្រប់គ្រង និងសម្របសម្រួលការងារ គ្រប់គ្រងគ្រោះមហន្តរាយ ដែលអាចកើតមានឡើងជាយថាហេតុ។

ក្នុងសារាចរ របស់រាជរដ្ឋាភិបាល បានបញ្ជាក់ថា កន្លងមករាជរដ្ឋាភិបាល បានសង្កេតឃើញថា ក្រសួង ស្ថាប័នមួយចំនួន បានបង្កើតយន្តការគ្រប់គ្រងគ្រោះមហន្តរាយនៅក្នុងក្រសួង ស្ថាប័នរបស់ខ្លួនរួចហើយ ក៏ប៉ុន្តែនៅមានក្រសួង ស្ថាប័នមួយចំនួនទៀតមិន ទាន់បានបង្កើតយន្តការនេះនៅឡើយទេ។

ខាងក្រោមនេះ ជាសេចក្ដីសម្រេច របស់ក្រសួងកសិកម្ម ដែលមានខ្លឹមសារទាំងស្រុង៖