(ក្រចេះ)៖ ប្រជាពលរដ្ឋរស់នៅក្រុងក្រចេះ ក៏ដូចជា អាជីវករលក់ដូរទាំងអស់ កោតសរសើរយ៉ាងខ្លាំងចំពោះអាវុធហត្ថក្រុងក្រចេះ ដែលខិតខំប្រឹងប្រែង ចុះប្រតិបត្តិការបង្រ្កាបគ្រឿងញៀន និងបទល្មើសផ្សេងៗ បានជាច្រើនករណី ដោយឃាត់ខ្លួនអ្នកជួញដូរគ្រឿងញៀន ដាក់ពន្ធនាគារជាច្រើននាក់ រក្សាសន្ដិសុខ សុវត្ថិភាពសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋល្អប្រសើរ នាពេលកន្លងមក។

លោកវរសេនីយ៍ត្រី ផាត សុភ័ក្រវាសនា មេបញ្ជាការអាវុធហត្ថក្រុងក្រចេះ បានឲ្យដឹងនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០នេះថា តាំងពីលោកចូលមកកាន់តំណែងជា មេបញ្ជាការអាវុធហត្ថក្រុងក្រចេះមក លោកបានបញ្ជាកម្លាំងបង្រ្កាបករណីជួញដូរគ្រឿងញៀន និងបទល្មើសផ្សេងៗជាច្រើនករណី ហើយបានឃាត់ខ្លួនអ្នកជួញដូរគ្រឿងញៀន ជាង១០០នាក់ ដាក់ពន្ធនាគារនាកន្លងមក ក្រោមការបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការអាវុធហត្ថខេត្ត។

លោកមេបញ្ជាការអាវុធហត្ថក្រុងរូបនោះ បានបញ្ជាក់ទៀតថា លោកបានដឹកនាំកម្លាំងរបស់លោកចុះបង្រ្កាបករណីជួញដូរគ្រឿងញៀនបានជាច្រើនករណី ដោយឃាត់ខ្លួនអ្នកជួញដូរគ្រឿងញៀន ដាក់ពន្ធនាគារ បានចំនួន១៣៦នាក់ ក្នុងនោះស្រីចំនួន១៨នាក់ ហើយលោកប្ដេជ្ញាបន្តដឹកនាំកម្លាំង ចុះបង្រ្កាបករណីជួញដូរគ្រឿងញៀន ដើម្បីរក្សាសន្តិសុខជូនប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរថែមទៀត។

ទន្ទឹមនឹងលទ្ធផលនេះ ប្រជាពលរដ្ឋរស់នៅក្រុងក្រចេះ ក៏ដូចជាអាជីវករទាំងអស់សូមថ្លែងអំណអរគុណ ចំពោះការខិតខំប្រឹងប្រែង ចុះប្រតិបត្តិការបង្រ្កាបគ្រឿងញៀន, បទល្មើសផ្សេងៗ របស់អាវុធហត្ថក្រុងក្រចេះ ដែលរក្សាសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ជូនពួកគាត់បានល្អប្រសើរ។

គួរកត់សំគាល់ថា រយៈពេលកន្លងមកគេសង្កេតឃើញថា មូលដ្ឋានអាវុធហត្ថក្រុងក្រចេះ តែងតែធ្វើការបង្កាបទប់ស្កាត់បទល្មើសជួញដូរគ្រឿងញៀនខុសច្បាប់ និងបទល្មើសផ្សេងៗ ដែល