(ភ្នំពេញ)៖ ក្រុមហ៊ុន មេហ្គាឌីស ដែលជាក្រុមហ៊ុនឈានមុខគេមួយ ដែលមានបទពិសោធន៍ជិត១០ឆ្នាំមកហើយ ក្នុងការនាំចូល និងចែកចាយផលិតផលម៉ាកល្បីៗ ពីក្រៅប្រទេស ដែលផ្តោតសំខាន់លើសម្ភារប្រើប្រាស់ក្នុងផ្ទះ និងសណ្ឋគារម៉ាកល្បីៗ បានចាប់ផ្តើមបើកដំណើរការហាងជាផ្លូវកា រនៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០នេះ ដែលមានទីតាំងនៅក្នុងផ្សារបាយ័ន (ជាន់ទី១) ទួលគោក។

ពិធីសម្ពោធហាងនេះ បានធ្វើឡើងក្រោមអធិបតីភាពលោកស្រីនាយិកា ឌី តេលេ, លោក ហ៊ុយ ប៉េងលាង នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន មេហ្គាឌីស និងមាន ការចូលរួមពីសំណាក់ភ្ញៀវកិត្តិយស ដៃគូអាជីវកម្ម និងសិស្សានុសិស្សជាច្រើននាក់ផងដែរ។ ដើម្បីជាការអបអរថ្ងៃបើកសម្ពោធ ហាងមេហ្គាឌីស បានប្រកាសបញ្ចុះតម្លៃ ៣០% គ្រប់មុខទំនិញទាំងអស់ ជាមួយនឹងការបង្វិលកងសំណាងយករង្វាន់ភ្លាមៗ។ កាន់តែពិសេសសម្រាប់អតិថិជន ១០០នាក់ដំបូងអាចទិញទំនិញតម្លៃត្រឹមតែ ១ដុល្លាប៉ុណ្ណោះជារៀងរាល់ថ្ងៃ។

លោក ហ៊ុយ ប៉េងលាង បានឱ្យដឹងថា ក្រុមហ៊ុន មេហ្គាឌីស បានបើកសម្ពោធហាងនេះ គឺជាលើកទីមួយហើយនៅក្នុងប្រទេសកម្ពុជា ហើយវាមានវិសាលភាពធំទូលាយ ដែលអតិថិជនងាយស្រួលដើរមើល និងទិញទំនិញប្រើប្រាស់ក្នុងផ្ទះបានយ៉ាងសម្បូរបែប ហើយហាងមេហ្គាឌីស នឹងផ្តល់នូវទំនិញដែលមានគុណភាពខ្ពស់ តម្លៃសមរម្យ ជាមួយសេវាកម្ម បំរើជូនអតិថិជនយ៉ាងល្អប្រសើរ ហើយលោកសង្ឃឹមថា ហាងថ្មីនេះនឹងទទួលបានការគាំទ្រពីសំណាក់អតិថិជនយ៉ាងច្រើនផងដែរ។

លោក ហ៊ុយ ប៉េងលាង បានបន្ថែមថា ចំពោះផលិតផលទាំងអស់ ដែលមានលក់នៅក្នុងហាងមេហ្គាឌីស គឺបាននាំចូលមកពីប្រទេសបារាំង ម៉ាឡេស៊ី ប្រេស៊ីល ថៃ និងកូរ៉េ ហើយចំពោះសម្ភារប្រើប្រាស់ក្នុងផ្ទះរបស់ហាងមេហ្គាឌីស គឺជាសម្ភារប្រើប្រាស់ដែលតែងតែគិតគូរ ពីសុខភាពរបស់អ្នកអតិថិជនជានិច្ច ក្នុងនោះដែរស្របជាមួយ នឹងកំណើន នៃការប្រើប្រាស់កាន់តែច្រើននោះ ហាងមេហ្គាឌីស ក៏នៅតែលក់ជូនអតិថិជនក្នុងតម្លៃសមរម្យ ដែលអតិថិជនអាចទទួលយកបានផងដែរ។

សូមបញ្ជាក់ថា ក្នុងថ្ងៃបើកសម្ពោធនេះដែរ ក្រុមហ៊ុន មេហ្គាឌីស ក៏បានផ្តល់អំណោយដល់សិស្សក្រីក្រ មកពីវិទ្យាឥន្ត្រទេវី ចំនួន១០០នាក់ ដោយក្នុងម្នាក់ៗទទួលបាន សៀវភៅ ប៊ិច ខ្មៅដៃ និងដបទឹកផងដែរ។ ក្រុមហ៊ុន មេហ្គាឌីស បាននាំចូលនិងចែកចាយផលិតផលម៉ាកល្បីៗ ពីក្រៅប្រទេសដូចជា៖ សំភារគ្រែគេង ពូក ខ្នើយ ម៉ាក Everon (ប្រទេសកូរ៉េ) និងម៉ាក Goodnite (ម៉ាឡេស៊ី), សំភារប្រើប្រាស់ក្នុងផ្ទះ កាំបិត ខ្ទះ ស្លាបព្រា សម ម៉ាក Tramontina (ប្រទេសប្រេស៊ីល), សំភារៈ ចាន ថូរទឹក ម៉ាក Arcopal (ប្រទេសបារាំង) និងដបទឹក ម៉ាក Eplas និង ប្រភេទប្លាស្ទិក (គ្មានជាតិពុល) ម៉ាក Elianware (ប្រទេសម៉ាលេស៊ី)។ សម្រាប់ព័ត៌មានបន្ថែមទូរសព្ទលេខ ០៨៧ ៧៣៥ ៩៩៩៕