(ភ្នំពេញ)៖ លោក លាង ពៅ អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា បាន ចូលរួមជូនដំណើរអ្នកឈ្នះរង្វាន់ពីក្រវិលកំប៉ុងស្រាបៀរ កម្ពុជា ចំនួនន៣៩នាក់ទៅកាន់ចក្រភព អង់គ្លេស ក្នុងដំណើរកម្សាន្ត ដែលមាន រយៈពេល ៥ថ្ងៃ។

ក្រោមទឹកមុខញញឹម ញញែម និង រួសរាយ រាក់ទាក់ លោក លាង ពៅ បានថ្លែងថា៖ «ខ្ញុំពិតជារីករាយ ដែល បានផ្តល់នូវបទពិសោធន៍ជីវិតដ៏គួរឱ្យរំភើបនេះ ទៅកាន់អតិថិជនរបស់ស្រាបៀរកម្ពុជា និង សូមជូនពរពួកគាត់ឱ្យធ្វើដំណើរប្រកបដោយសុវត្ថិភាព សប្បាយរីករាយ ទាំងពេលទៅ និងពេល ត្រលប់មកវិញ»

អ្នកឈ្នះមួយរូបមកពីខណ្ឌច្បារអំពៅ រាជធានី ដែលកំពុងរង់ចាំឡើងយន្តហោះទាំងទឹកមុខរំភើប ញញឹមស្ទើរបិទមាត់មិនជិត លោក កែម ពេជ្រ បានសម្តែងក្តីរីករាយថា៖ «នេះជាលើកទីមួយហើយសម្រាប់ខ្ញុំដែលត្រូវធ្វើដំណើរទៅ អង់គ្លេស។ អារម្មណ៍ខ្ញុំពេលនេះ គឺភ័យផង អរផងរកថា មិន ត្រូវ បន់ឱ្យតែដល់ទឹកដីអង់គ្លេសឆាប់ៗទេ»។

ក្រោមទឹកមុខរីករាយ ព្រមទាំងនិយាយផង សើចផង កញ្ញា ស្រី រតនៈពិសី ដែលជាអ្នកឈ្នះរង្វាន់ ម្នាក់ទៀតមកពីរាជធានីភ្នំពេញដូចគ្នាបានឱ្យដឹងថា៖ «ក្តីស្រមៃ និង ការទន្ទឹងរង់ចាំបានសម្រេចហើយ។ គិតៗទៅ ខ្ញុំ គ្រាន់តែ គាស់ ស្រាបៀរ កម្ពុជា មក ដឹងថាឈ្នះភ្លាម រំភើប បុកពោះ ម្តង។ ពេល ទៅ សម្ភាស នៅ ស្ថានទូត ហើយ ជាប់ បាន ទៅ គឺ បុក ពោះ ម្ដង ទៀត ។ ដូច្នេះថ្ងៃនេះ ជាថ្ងៃប្រវត្តិសាស្រ្តសម្រាប់ខ្ញុំហើយ»។

គួរឱ្យដឹងថា អ្នកឈ្នះរង្វាន់ទាំង៣៩នាក់ នឹងទៅដល់ព្រលានយន្តហោះ Manchester នៅម៉ោង ១១៖១៥ នាទីថ្ងៃទី ១៧ មករា។ តាមដានទាំងអស់គ្នាថាតើ ដំណើរកម្សាន្តនាំមកជូនដោយស្រាបៀរកម្ពុជា លើកទីបីនេះសប្បាយ នឹងគួរឱ្យចងចាំខ្លាំងប៉ុណ្ណា៕