(ភ្នំពេញ)៖ និស្សិតវិទ្យាស្ថានខុងជឺជិត១០០នាក់ នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ បានចូលរួមកម្មវិធី អបអរ បុណ្យ ចូល ឆ្នាំ ថ្មី ប្រពៃណី ចិន ដើម្បីរឹតចំណងមិត្តភាព និងស្វែងយល់ពីប្រពៃណី វប្បធម៌ និងល្បែងប្រជាប្រិយចិន។ ពិធីបុណ្យចូលឆ្នាំចិន បានរៀបចំធ្វើយ៉ាងអធិកអធម នៅបរិវេណវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា នារាជធានីភ្នំពេញ។

នៅក្នុងឱកាសនោះ លោក ឆាយ ឃឺឈីង នាយកភាគីចិនវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា កម្មវិធីថ្ងៃនេះ បានផ្តល់ឱកាសឲ្យនិស្សិតទាំងអស់គ្នា បានស្វែងយល់ពីពិធីបុណ្យចូលឆ្នាំចិន និងអបអរ បុណ្យ ចូល ឆ្នាំ ថ្មី ប្រពៃណី ចិនទាំងអស់គ្នា។ ក្រៅពីនោះយើងទាំងអស់គ្នា បានស្វែងយល់ពីប្រពៃណី ទំនៀមទំលាប់ និងល្បែងប្រជាប្រិយរបស់ប្រទេសចិនផងដែរ។

បន្ថែមពីលើនេះ កញ្ញា សុភក្រណា នាយិកាភាគីកម្ពុជាវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា កម្មវិធី អបអរ បុណ្យ ចូល ឆ្នាំ ថ្មី ប្រពៃណី ចិន ដែលរៀបចំធ្វើនាពេលនេះ ដើម្បីរិតចំណងមិត្តភាពរវាងនិស្សិតកម្ពុជា និងនិស្សិតចិន ក៏ដូចជាដើម្បីបង្កើនភាពសប្បាយរីករាយរួមគ្នាថែមមួយកម្រិតទៀត។

កញ្ញា សុភក្រណា បានបន្តថា ពិធីបុណ្យចូលឆ្នាំចិន គឺជាពិធីបុណ្យប្រពៃណីដ៏ធំរបស់បងប្អូនចិន ដូចនេះ ការជួបជុំនាថ្ងៃនេះ គឺពិតជាមានន័យ និងបានបង្ហាញពីការស្រឡាញ់ សាមគ្គីគ្នា និងសប្បាយរួមគ្នា ដោយមិនបរ្កាន់ជាតិសាសន៍។

គួរបញ្ជាក់ថា នៅក្នុងកម្មវិធីបានតម្រូវឲ្យសិស្សានុសិស្សទាំងអស់ ដែលបានចូលរួមនៅក្នុងកម្មវិធី អាចធ្វើការស្កេនបារកូដ ព្រមទាំងធ្វើការ Subscribe ផេកវិទ្យាស្ថានខុងជឺ ក្នុង Facebook បន្ទាប់មក អ្នកទាំងអស់គ្នា នឹងទទួលបានឱកាសបង្វិកកងមួយ។ ចំពោះសិស្សដែលបង្វិលចំ «កណ្តុរសំណាង» ទទួលបានអាំងប៉ាវចំនួនមួយ។

ក្រៅពីអាំងប៉ាវ ពួកយើងនៅមានរៀបចំការចាប់រង្វាន់ជាច្រើនទៀតផងដែរ។ កម្មវិធីនាថ្ងៃនេះក៏ មានការលេងល្បែងកម្សាន្ត បែបចិនចំនួន១០ប្រភេទផ្សេងៗគ្នា។ ដើម្បីអាចមានឱកាសចាប់រង្វាន់ផ្សងសំណាង ៖ ទី១ យើងត្រូវមកទទួលយក “ កាតកណ្តុរសំណាង” រួចសរសេរឈ្មោះជាភាសាចិន
នៅខាងក្រោយទី២ យើងត្រូវចូលរួមលេងល្បែងកម្សាន្តនៅតាមស្តង់នីមួយៗ រាល់ការចូលលេង
កម្សាន្ត នឹង ទទួលត្រាចំនួនមួយ ប៉ុន្តែក្នុងល្បែងកម្សាន្តមួយប្រភេទ យើងអាចទទួលបានត្រាតែម្តង

“កាតកណ្តរសំណាង” ចូលក្នុងប្រអប់ផ្សងសំណាង ដើម្បីចាប់យករង្វាន់ធំ។ ស្របពេលជាមួយគ្នា
នេះផងដែរ រាល់ការលេងល្បែងកម្សាន្ត យើងនឹងទទួលបានកាតសន្សំពិន្ទ កាតសន្សំពិន្ទនេះ ក៏បាន
ប្តូររង្វាន់បានផងដែរ ពិន្ទុកាន់តែខ្ពស់ នឹងទទួលបានរង្វាន់ក៏កាន់តែធំ។

ក្រៅពីនោះ ក៏មានការរៀបចំការតាំងបង្ហាញនូវស្តង់ចំនួន១០បន្ថែមទៀត ដែលស្តង់ទី១ គឺស្តង់ អុកចិន៥គ្រាប់, ស្តង់ទី២ ត្បូងលើបាតដៃ, ស្តង់ទី៣ បិទច្រមុះ, ស្តង់ទី៤ ដើរម្តងមួយជំហាន, ស្តង់ទី៥ រកមិត្តភក្តិ, ស្តង់ទី៦ ស្រង់ព្រះច័ន្ទក្រោមមហាសាគរ, ស្តង់ទី៧ អ្នកធ្វើកាយវិការខ្ញុំអ្នកទាយ, ស្តង់ទី៨ បោះថង់សំណាង, ស្តង់ទី៩ ទាត់សីដក, ស្តង់ទី១០ សរសេរជក់៕