(ភ្នំពេញ)៖ គិតត្រឹមឆ្នាំ២០២០នេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ មានបទពិសោធន៍២៥ឆ្នាំ ក្នុងការបម្រើជូននូវសេវាហិរញ្ញវត្ថុ ដែលផ្តល់នូវភាពរីកចម្រើន ជូនប្រជាជនកម្ពុជា ហើយក្នុងឱកាសដ៏វិសេសនៃការអបអរខួបទី២៥ឆ្នាំ និងអបអរឆ្នាំថ្មីឆ្នាំសកល២០២០នេះ ប្រាសាក់នៅតែបន្តដំឡើងអត្រាការប្រាក់បញ្ញើសន្សំខ្ពស់រហូតដល់៨%ក្នុង១ឆ្នាំដដែល។

លោក សាយ សូនី នាយកប្រតិបត្តិរបស់ប្រាសាក់បានឱ្យដឹងថា ដើម្បីអបអរខួប២៥ឆ្នាំ នៃការបម្រើសេវាហិរញ្ញវត្ថុរបស់ប្រាសាក់ និងផ្តល់ជាកាដូឆ្នាំថ្មីឆ្នាំ២០២០ ប្រាសាក់ បន្តដំឡើងអត្រាការប្រាក់បញ្ញើសន្សំរហូតដល់៨% ក្នុង១ឆ្នាំ ជូនដល់គ្រប់អតិថិជន ដែលបើកគណនីបញ្ញើ មានកាលកំណត់ចាប់ពីរយៈពេល១២ខែឡើងទៅ។ អតិថិជនដែលមានសាច់ប្រាក់នៅទំនេរ អាចអញ្ជើញមកទទួលយកការផ្តល់ជូនដ៏ពិសេសនេះ ជាមួយនឹងការបន្ថែមអត្រាការប្រាក់០.២៥%សម្រាប់ប្រាក់រៀល និងប្រាក់ដុល្លារលើអត្រាស្តង់ដារ ៧.៧៥% សម្រាប់គណនីចម្រើនការប្រាក់ចុងគ្រានិង ៧.៥០% សម្រាប់គណនីចម្រើនការប្រាក់ប្រចាំខែ។

លោកបានបន្តថា អតិថិជនមានជម្រើសច្រើនសម្រាប់រយៈពេល នៃការដាក់ប្រាក់បញ្ញើសន្សំមានកាលកំណត់ គឺអាចសន្សំចាប់ពី ១ខែ ២ខែ រហូត ៦០ខែ ផ្អែកតាមលំហូរសាច់ប្រាក់ ឬតម្រូវការសាច់ប្រាក់របស់អតិថិជនម្នាក់ៗ ហើយអ្វីដែលកាន់តែប្រសើរនោះគឺអតិថិជនអាចដកការប្រាក់ប្រចាំខែក៏បាន ប្រសិនបើអតិថិជន ត្រូវការយកការប្រាក់ដែលទទួលបានជារៀងរាល់ខែ សម្រាប់ចាត់ចែងការចាយវាយរបស់ខ្លួនតាមខែនីមួយៗ។

លោក សូនី បានបន្ថែមទៀតថា គណនីបញ្ញើមានកាលកំណត់របស់ប្រាសាក់ មិនត្រឹមតែផ្ដល់អត្រាការប្រាក់ខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបាននូវសុវត្ថិភាពខ្ពស់ លើកទឹកចិត្តឱ្យប្រជាជនចេះចាត់ចែងសាច់ប្រាក់ឱ្យកាន់តែមានប្រសិទ្ធភាពជាអតិបរមា ជាការបំរុងទុកសាច់ប្រាក់សម្រាប់ប្រើប្រាស់ក្នុងភាពបន្ទាន់ព្រមទាំងចូលរួម ចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការផ្តល់ជាប្រភពទុនដល់ប្រជាជន ឬអាជីវកម្មដែលខ្វះខាតទុនបង្វិលជាដើម។

លោក សូនី បានបន្ថែមថា តាងនាមឱ្យថ្នាក់គ្រប់គ្រង និងបុគ្គលិកប្រាសាក់ សូមថ្លែងអំណរគុណចំពោះអតិថិជនប្រាក់បញ្ញើសន្សំទាំងអស់ដែលតែងតែគាំទ្រ ជឿជាក់ និងប្រើប្រាស់សេវាហិរញ្ញវត្ថុប្រាសាក់ និងសូមប្រសិទ្ធពរជ័យមង្គល ហេងចូលហេង សុខភាពល្អ និងរកទទួលទានមានបានគ្រប់ៗគ្នា។ លោកអះអាងបញ្ជាក់ថា ការដាក់សន្សំនៅប្រាសាក់ ពិតជាជម្រើសដ៏ឆ្លាតវៃ និងទទួលបាននូវផលប្រយោជន៍ជាទីគាប់ចិត្ត។

សូមជម្រាបថា ប្រាសាក់ ជាគ្រឹះស្ថានហិរញ្ញវត្ថុមួយក្នុងចំណោមធនាគារធំៗទាំង ៥នៅកម្ពុជា ដែលដំណោះស្រាយសេវាហិរញ្ញវត្ថុជូនដល់អតិថិជន រួមមាន៖ សេវាប្រាក់បញ្ញើសន្សំ ទូទាត់វិក្កយបត្រទឹក ទូទាត់វិក្កយបត្រភ្លើង ផ្ទេរប្រាក់ ១០ម៉ឺនដុល្លារក្នុង ១ថ្ងៃដោយមិនគិតកម្រៃសេវា សេវាឥណទាន ដាក់ប្រាក់តាមម៉ាស៊ីនអេធីអឹម ដកប្រាក់តាមម៉ាស៊ីនអេធីអឹមប្រាសាក់ទោះជាគ្មានប័ណ្ណអេធីអឹម ប្តូរប្រាក់ ទិញកាតទូរស័ព្ទ បើកប្រាក់បៀវត្ស សេវាទូទាត់រហ័ស អេធីអឹម សេវាធនាគារចល័ត ម៉ាស៊ីនឆូតកាត សេវាខេមបូឌានស៊ែរស្វ៊ីច (CSS) សេវាទូទាត់ប្រព័ន្ធបាគង និងសេវាហិរញ្ញវត្ថុដទៃផ្សេងៗទៀត ជាមួយនឹងបណ្តាញការិយាល័យជិត២០០ទីតាំង ព្រមទាំងបុគ្គលិកជិត ៩,០០០នាក់។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកទូរស័ព្ទលេខ 023 999 911 ឬ 086 999 911 ឬ ចូលទៅកាន់ https://cutt.ly/nrx70F9