ភាពញៀនគ្រឿងញៀន មិនមែនជាបទឧក្រិដ្ឋ តែជាជំងឺខួរក្បាលអាចព្យាបាលបាន! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស សម្រាប់ថ្ងៃទី១៤ ខែមករា៖ បង្ក្រាប២៤ករណី ឃាត់ខ្លួន៣៧នាក់
14-01-2020 18:33
(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ២៤ករណី ក្នុងនោះមានករណីប្រើប្រាស់៥ករណី និងជួញដូរ ១៩ករណី ឃាត់ខ្លួនជនសង្ស័យចំនួន៣៧នាក់។
របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ៣០៧ករណី ឃាត់មនុស្ស ៦៨៧នាក់ (ស្រី ៣៥នាក់)៕