(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០នេះ បានផ្ញេីសារចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតចំពោះមរណភាព លោកស្រី លី គីម សោមចិន កាលពីរាត្រីថ្ងៃចន្ទ ទី១៣ ខែមករា ឆ្នាំ២០២០ ដោយរោគាពាធ ក្នុងជន្មាយុ ៦៧ឆ្នាំ។

សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន បានសរសេរថា៖ «ភរិយាខ្ញុំ និងរូបខ្ញុំបានទទួលដំណឹងដ៏ក្រៀមក្រំ ក្តុកក្តួល និងសោកស្តាយរកអ្វីមកប្រៀបផ្ទឹមពុំបានពេលទទួលដំណឹងអំពីលោកជំទាវ លី គីម ដែលត្រូវជាភរិយារបស់ឯកឧត្តម បានទទួលមរណភាពក្នុងជន្មាយុ៦៧ ឆ្នាំ ដោយរោគាពាធ»

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា មរណភាពរបស់លោកស្រី គឺជាការបាត់បង់ភរិយា មាតា ម្តាយក្មេក និងជាយាយ យាយទួត ដែលប្រកបដោយព្រហ្មវិហារធម៌ ក៏ដូចជាការបាត់បង់សរសរទ្រងនៃគ្រួសារផងដែរ ។

ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំបំផុតនេះ សម្តេច​ និងភរិយា សូមចូលរួមរំលែកនូវមរណទុក្ខ ដោយក្តីស្រណោះ និងការអាឡោះអាល័យជាមួយឯកឧត្តម និង បុត្រា បុត្រី ព្រមទាំងបងប្អូន កូនក្មួយទាំងអស់នៃសព ដោយសេចក្តីសង្វេគជាទីបំផុត ។

សម្តេចតេជោ និងភរិយា សូមឧទ្ទិសបួងសួង អោយ ដួងវិញ្ញាណក្ខន្ធលោកស្រី លី គីម បានឆាប់ចាប់កំណើតក្នុងសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ៕

ខាងក្រោមនេះជាសាររំលែកទុក្ខរបស់សម្តេចតេជោ​ ហ៊ុន សែន៖