(កោះកុង)៖ នៅវេលាម៉ោង០៨៖២០នាទីព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើង០១លើក លើផ្លូវជាតិ៤៨ ចន្លោះគីឡូម៉ែត្រលេខ ១៣០-១៣១ ស្ថិតនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង បណ្តាលមកដឹកធ្ងន់ ចុះចំណោទចាប់ហ្វ្រាំងមិនជាប់ក្រឡាប់ធ្លាក់ផ្លូវ។

រថយន្តបង្ក ដឹកអេស្កាវ៉ាទ័រ បើកបរដោយឈ្មោះ ផាន់ សុគារ ភេទប្រុស អាយុ៤៣ឆ្នាំ មានទីលំនៅភូមិព្រែកស្បូវ សង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ របួសធ្ងន់ និងរួមដំណើរ១នាក់ មិនទាន់ស្គាល់អត្តសញ្ញាណ ស្លាប់នៅកន្លែងកើតហតុ។

មូលហេតុ រថយន្តប្រើប្រាស់ល្បឿន ចុះចំណោតផ្លូវកោងបណ្ដាល ឲ្យបុករនាំងការពារផ្លូវ បណ្ដាលឲ្យក្រឡាប់ធ្លាក់។ ក្រោយពេលកើតហេតុ កម្លាំងប៉ុស្តិ៍រដ្ឋបាល ឃុំតាតៃក្រោម ចុះអន្តរាគមន៍ ជួយសង្គ្រោះជនរងគ្រោះ ទាន់ពេលវេលា។ បច្ចុប្បន្ន កំពុងយកសាកសពជនរងគ្រោះ៕