(ភ្នំពេញ)៖ ក្រុមហ៊ុន realme ប្រចាំប្រទេសកម្ពុជា បានប្រកាសជាផ្លូវការថា ក្រុមហ៊ុនបានជ្រើសរើសលោក G-Devith ជាទូតសុច្ឆន្ទៈតំណាងផលិតផល realme ដែលឆ្លុះបញ្ចាំងពីថាមពល និងភាពយុវវ័យរបស់ម៉ាកសញ្ញារបស់ខ្លួនរួចមកហើយ កាន់តែមានការភ្ញាក់មែនទែន ដែលថ្ងៃនេះតារាវ័យក្មេងមួយរូបទៀត ដែលល្បីនៅលើបណ្តាញសង្គម បានចូលរួមជាមួយក្រុមគ្រួសារ realme ដែរនោះគឺលោក ឡាយ ប៊ុនឡេង។

យុវជន ឡាយ ប៊ុនឡេង កើតនៅក្នុងឆ្នាំ២០០០ ពិតជាមានវ័យនៅក្មេងខ្ចីនៅឡើយ ប៉ុន្តែជាក់ស្តែងគាត់មាន ភាពស្វាហាប់ វិជ្ជមាន និងមានការតាំងចិត្តខ្ពស់ក្នុងការធ្វើអ្វីមួយ។ តាមរយៈវីដេអូរបស់គាត់ យុវជន ប៊ុនឡេង តែងតែព្យាយាមផ្តល់នូវភាពសប្បាយរីករាយដល់សាធារណជនជានិច្ច។ ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺ យើងបានរកឃើញលក្ខណៈពិសេសគឺភាពរួមបញ្ចូលគ្នារវាង ភាពយុវវ័យ និងគំនិតចាស់ទុំ តែមួយបាន នៅលើយុវជន ប៊ុនឡេង ដោយមិនប៉ះទង្គិចផ្លូវចិត្ត។

នៅពេលដែលអ្នកស្គាល់ពី ឡាយ ប៊ុនឡេង កាន់តែច្បាស់ អ្នកនឹងឃើញថាគាត់មិនត្រឹមតែនាំមកនូវភាពសប្បាយរីករាយប៉ុណ្ណោះទេ គាត់ថែមទាំងបានបញ្ចេញមតិយោបល់ដែលមានភាពចាស់ទុំ និងសមហេតុផលទៀតផង។ មិនខុសគ្នាពីយុវជន ឡាយ ប៊ុនឡេង ក្រុមហ៊ុន realme តែងតែត្រូវបានគេចាត់ទុកថា ជាម៉ាកសញ្ញាវ័យក្មេងខ្ចី ប៉ុន្តែក្រុមហ៊ុនដ៏ក្មេងខ្ចីមួយនេះទទួលបានរង្វាន់កាន់តែច្រើនឡើងៗ ហើយមនុស្សចាប់ផ្តើមស្គាល់ realme កាន់តែច្បាស់ និងផ្តល់ទំនុកចិត្តខ្ពស់ដល់ម៉ាកសញ្ញាមួយនេះ។

យុវជនគ្រប់រូបមានគំនិតផ្ទាល់ខ្លួន ហើយពេលខ្លះពួកគេមានការព្រួយបារម្ភអំពីការវាយតម្លៃពីអ្នកដទៃ ព្រួយបារម្ភខ្លាចមិនត្រូវបានគេយល់ពីខ្លួន និងព្រួយបារម្ភខ្លាចធ្វើខុសជាដើម។ នោះហើយជាមូលហេតុដែល ឡាយ ប៊ុនឡេង កំពុងតែមានប្រជាប្រិយភាពក្នុងចំណោមយុវវ័យផងដែរ ហើយគាត់តែងតែមានទំនុកចិត្តក្នុងការបង្ហាញពីខ្លួនឯង នឹងបំផុសគំនិតលើកទឹកចិត្តយុវជនឱ្យបង្ហាញពីភាពជឿជាក់ ហើយនេះជាហេតុផលដែល realme កោតសរសើរពីយុជន ឡាយ ប៊ុនឡេង។

សព្វថ្ងៃនេះមានសមាជិក ២នាក់រួចទៅហើយនៅក្នុងក្រុមគ្រួសារ realme នោះគឺ លោក G-Devith និង ឡាយ ប៊ុនឡេង អ្នកទាំងពីរជាយុវជនដែលមានភាពជាយុវវ័យ និងមានលក្ខណៈពិសេសដូចនឹងពាក្យស្លោរបស់ realme ដែរគឺ «dare to leap» កន្លែងណាមួយ។ នេះសបញ្ជាក់ឱ្យឃើញថា ក្រុមហ៊ុន realme កំពុងតែព្យាយាមស្វែងយល់ពីយុវជននៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត។

សូមបញ្ជាក់ថា ក្រុមហ៊ុន realme ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៨ ដោយស្ថាបនិករបស់ខ្លួនគឺលោក Sky Li ហើយក្រុមហ៊ុននេះបានប្តេជ្ញាចិត្តផ្តល់ជូនស្មាតហ្វូនដែលមានគុណភាពខ្ពស់ ជាមួយនឹងការរចនាទាន់សម័យនៅក្នុងបរិបទការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច។

ដោយប្រកាន់ខ្ជាប់នូវការច្នៃប្រឌិតថ្មីៗ ក្រុមហ៊ុន realme តែងតែផ្តល់ជូនអតិថិជននូវផលិតផលដែលហួសពីការរំពឹងទុក ជាមួយគ្រប់កម្រិតតម្លៃ ភ្ជាប់មកជាមួយសមត្ថភាពខ្ពស់ ឆ្ពោះទៅមុខទាំងគុណភាព និងការរចនាឌីហ្សាញ។ ជាមួយនឹងស្មារតីមោះមុត «Dare-to-Leap» realme នឹងរីកធំធាត់រួមគ្នាជាមួយយុវជនយុវតីទាំងអស់ដើម្បីយកឈ្នះរាល់ឧបសគ្គទាំងឡាយដែលហានបង្ហាញថាខ្លួនជានរណា ព្រមទាំងបង្កើតនូវលទ្ធភាពផ្សេងៗបន្ថែមទៀត ដើម្បីសម្រេចបាននូវគោលដៅដែលខ្លួនចង់ទៅដល់។

ក្រុមហ៊ុន realme ជឿជាក់ថា យុវជនយុវតីពិតជាមានថាមពលក្នុងការផ្លាស់ប្តូរពិភពលោកនេះបាន។ អ្វីៗពិតជាអាចធ្វើទៅបាន ដរាបណាយើងហានផ្លាស់ប្តូរ៕