(កំពង់ឆ្នាំង)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលនាយទាហានរង នៃកងរាជអាវុធហត្ថជំនាន់ទី៤៣, វគ្គវិក្រឹត្យការនាយទាហានគ្រប់គ្រង កងអន្តរាគមន៍ជំនាន់ទី២ និងបើកវគ្គបណ្តុះបណ្តាលនាយទាហានរង នៃកងរាជអាវុធហត្ថជំនាន់ទី៤៤។

ពិធីនេះប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០នេះ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជំរាយ ស្ថិតក្នុងភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង និងមានការអញ្ចើញចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ មេបញ្ជាការរង, នាយសេនាធិការ នាយរងសេនាធិការ, ស្នងការ ស្នងការរង នាយកវិទ្យាស្ថាន នាយកមជ្ឈមណ្ឌល មេបញ្ជាការវរអន្តរាគមន៍ នាយការិយាល័យ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ និងសិក្ខាកាមជាច្រើនរូបទៀត៕