(ភ្នំពេញ)៖ បន្ទាប់ពីឈានចូលមកក្នុងទីផ្សារកម្ពុជា ក្រុមហ៊ុន KPW បានបង្ហាញពីភាពរីកចម្រើនរបស់ខ្លួន និងបានរៀបចំអបអរសារទរខួប៥ឆ្នាំនៃវត្តមានរបស់ខ្លួន នៅកម្ពុជា។

ពិធីជប់លៀងអបអរខួប៥ឆ្នាំនៅកម្ពុជានេះ ធ្វើឡើងនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលកោះពេជ្រ។

លោក ពីង ឈីតុង អគ្គនាយករងក្រុមហ៊ុនឆ្នោត KPW បានថ្លែងឲ្យដឹងថា រយៈពេល៥ឆ្នាំមកនេះ ក្រៅអំពីការប្រត្តិបត្តិការក្រុមហ៊ុន KPW បានប្រកាន់ខ្ជាប់ខ្ជួននូវគោលបំណងជួយមនុស្សចាស់ ជួយជនពិការ ក្មេងកំព្រា និងក្រីក្រនៅក្នុងប្រទេសកម្ពុជាផងដែរ។

លោកបានបន្ថែមថា សមិទ្ធិផលរបស់ក្រុមហ៊ុន បានបន្ដកើនឡើងឥតឈប់ឈរ ដោយក្នុងនោះក្រុមហ៊ុនបានប្ដេជ្ញា ធ្វើយ៉ាងណាពង្រឹង និងពង្រីកក្រុមហ៊ុនរបស់ខ្លួនឲ្យបន្ដ ភាពរីកចម្រើនទៅមុខឥតឈប់ឈរ។

លោកបានបញ្ជាក់ថា ឆ្នាំ២០២០ជាឆ្នាំដែលក្រុមហ៊ុនឆ្នោត KPW អបអរសារទរខួប៥ឆ្នាំរបស់ខ្លួន ដោយបានផ្ដល់រង្វាន់ដល់បុគ្គលិកឆ្នើមជាច្រើនរូបផងដែរ៕