(ភ្នំពេញ)៖ ដើម្បីអបអរក្នុងឱកាសឆ្នាំថ្មី ដែលទើបនឹងឈានចូលមកដល់​ ក្រុមហ៊ុន DNC បានបង្កើតកម្មវិធី​ផ្លេកបន្ទោរ ដ៏អស្ចារ្យមួយ នៅក្នុង​រាជធានីភ្នំពេញ ​ខណៈដែលព្រឹត្តិការណ៍នេះ បាននឹងប្រព្រឹត្តទៅលើ ទីតាំង​ចំនួន៤ក្នុងពេលតែមួយ ពោលគឺម៉ោង៧ យប់ កាលពីថ្ងៃទី១២ ខែមករា​ ឆ្នាំ២០២០។ យ៉ាងណាមិញ ការបង្កើតក៏ដូចជា ការរៀបចំធ្វើព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះឡើង គឺចង់បង្ហាញពីការផ្លាស់ប្ដូរផ្នត់​គំនិត ទៅរកភាពទាន់សម័យ​កាល​ នៃទីក្រុងថ្មីដ៏ទំនើប ដែលនឹងចាប់ផ្ដើមដំបូងនៅ DNC Mall។

កម្មវិធីដ៏អស្ចារ្យដែល DNC ប្រារព្ធកម្មវិធីផ្លេកបន្ទោរនេះ បានរៀបចំឡើងនៅ៤ទីតាំងផ្សេងគ្នា ក្នុងពេលតែមួយ ក្នុងនោះរួមមានដូចជា ផ្សារទំនើបអ៊ីអន១ ផ្សារទំនើបអ៊ីអន២ ផ្សារ ទំនើបអូឡាំព្យា និងមុខព្រះបរ​ម​រាជវាំង។

អ្វីដែលកាន់តែពិសេសថែមទៀតនោះ កម្មវិធីនេះ គឺមានការចូលរួមពីសមាជិក​ DNC និង តារាហ្វេសប៊ុកល្បី​ៗ និងស្រស់ស្អាតជា​ច្រើនរូប ព្រមទាំងមានកម្មវិធីសប្បាយៗជាច្រើន ដើម្បីបង្ហាញជូនទស្សនិកជន ដែលមានវត្តមាន នៅទី​តាំងនោះផងដែរ​។ មិនត្រឹមតែប៉ុណ្ណោះ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ខាងមុខនេះ ដែល ចំនឹងថ្ងៃទិវានៃក្តីស្រឡាញ់ DNC ក៏នឹងបង្កើត​ព្រឹត្តិការណ៍កាន់តែអស្ចារ្យ និងប្លែកមួយទៀត​ សម្រាប់ចែកជូនប្រិយមិត្តទស្សនិកជន ដែលបានចូលរួម៕