(ទីក្រុងម៉ែលប៊ន)៖ នៅល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០២០នេះ នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី បងប្អូនប្រជាពលរដ្ឋខ្មែរ-អូស្ត្រាលី ដែលកំពុងរស់នៅទីនោះប្រមាណ ជាង៥០០នាក់ បានជួបជុំគ្នាច្រើនកុះករ ដើម្បីប្រារព្ធពិធីអបអរសាទរបុណ្យជាតិខួបលើកទី៤១ នៃទិវាជ័យជម្នះ៧មករា (១៩៧៩-២០២០) យ៉ាងសប្បាយរីករាយក្រៃលែង និងស្ថិតស្នាលជាទីបំផុតក្នុងនាមមហាគ្រួសារខ្មែរតែមួយ។

កម្មវិធីនេះបានសហការរៀបចំឡើងដោយលោក ឡាវ វ៉ាន់ និង ឯកឧត្តម ឈឹម សារ៉េត រួមជាមួយលោក ឡាក់ រ៉ាវុធ លោក ណារី សារ៉ា លោក ផុន ប៊ុនថែល តំណាងប្រជាពលរដ្ឋរស់នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី ដោយស្ថិតក្រោមអធិបតីភាព លោក គឹម សន្តិភាព រដ្ឋលេខាធិកា ក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារ យុវជនប្រចាំប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់៕