(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានផលិតវីដេអូឃ្លីបមួយ បង្ហាញពីការវិវត្តផ្លាកលេខយានយន្តនៅកម្ពុជា ចាប់ពីឆ្នាំ១៩៥០ មកដល់បច្ចុប្បន្ន ដែលមានចំនួន៧ដំណាក់កាល។

តាមរយៈវីដេអូឃ្លីបនេះរបស់ក្រសួងសាធារណការ បានឱ្យដឹងថា ការវិវត្តជាច្រើនដំណាក់កាល របស់ផ្លាកលេខសម្គាល់យានយន្តនៅកម្ពុជា បណ្តាមកពីការផ្លាស់ប្តូរ របបគ្រប់គ្រងប្រទេស ក៏ដូចជាដើម្បីឆ្លើយតបទៅនឹងកំណើនយានយន្ត ដែលចរាចរណ៍ នៅក្នុងប្រទេសកម្ពុជា៕

សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីស្វែងយល់ការវិវត្តផ្លាកលេខយានយន្ត នៅកម្ពុជា៖