(ភ្នំពេញ)៖ ទូតសុច្ឆន្ទៈនឹងតំណាងបង្ហាញពីបុគ្គលិកលក្ខណៈរបស់ម៉ាកឬក្រុមហ៊ុននីមួយៗ ដោយមើលឃើញយ៉ាងដូចនេះយីហោស្មាតហ្វូនថ្មីមួយដែលទើបនឹងចូលមកកម្ពុជា realme ក៏បានចាត់វិធានការយ៉ាងឆាប់រហ័សដើម្បីស្វែងរកទូតសុច្ឆន្ទៈរបស់ខ្លួនផងដែរ។

ក្រុមហ៊ុន realme បានជ្រើសរើសលោក G-Devith ជាទូតសុច្ឆន្ទៈរបស់ខ្លួនដោយសារតែ G-Devith ជាតារាមានឈ្មោះបោះសម្លេងមួយរូប ជាងនេះទៅទៀតគឺនៅយុវវ័យ និងក្លាហានដែលត្រូវនឹងគុណតម្លៃរបស់ក្រុមហ៊ុន realme។ ក្រុមហ៊ុន realme តែងតែព្យាយាមផ្តល់នូវបច្ចេកវិទ្យាជឿនលឿន ជាមួយនឹងតម្លៃសមរម្យដោយបំបែកនូវផ្នត់គំនិតរបស់មនុស្ស ក៏ដូចជាគូប្រជែងចំពោះម៉ាកយីហោវ័យក្មេង។

អ្វីដែលក្រុមហ៊ុន realme និងលោក G-devith មានដូចគ្នាគឺតែងតែផ្តល់នូវបទពិសោធន៍ទាន់សម័យ និងសក្ដានុពលដល់សាធារណជន។ លោក G-Devith ត្រូវបាន គេស្គាល់ថាជាអ្នកចំរៀងដែលនិពន្ធបទចម្រៀងខ្លួនឯងម្នាក់ ដែលត្រូវបានស្វាគមន៍នឹងទទួលស្គាល់ពីសំណាក់យុវវ័យនៅកម្ពុជា។ គាត់តែងតែព្យាយាម ផ្តល់នូវបទចម្រៀងដែលមានភាពទាន់សម័យ និងរស់រវើកដល់យុវវ័យ។ នេះមិនខុសពីក្រុមហ៊ុន realme ដែលកំពុងព្យាយាមផ្តល់នូវស្មាតហ្វូនដែលមានភាពច្នៃប្រឌិត និងភាពទាន់សម័យ ដើម្បីបំពេញចិត្តយុវវ័យខុសៗគ្នា។

ការចូលទៅក្នុងទីផ្សាររបស់យុវវ័យ ក្រុមហ៊ុន realme តែងតែស្វះស្វែងរុករកវិធីថ្មីៗដើម្បីបំពេញសេចក្តីត្រូវការរបស់យុវវ័យនាពេលបច្ចុប្បន្ន។ realme មិនត្រឹមតែមាន ទូតសុច្ឆន្ទៈដែលមានប្រជាប្រិយភាពពីសំណាក់យុវវ័យ និងការរចនាទូរស័ព្ទតាមបែបទាន់សម័យប៉ុណ្ណោះទេ ប៉ុន្តែ realme ក៏ផ្តល់ជូនស្មាតហ្វូនដែលមានតម្លៃសមរម្យ សម្រាប់យុវវ័យគោរព និងលើកទឹកចិត្តពួកគាត់ឱ្យមានភាពឯករាជ្យទៀតផង។

សូមបញ្ជាក់ថាក្រុមហ៊ុន realme ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៨ ដោយស្ថាបនិករបស់ខ្លួនគឺលោក Sky Li ហើយក្រុមហ៊ុននេះបានប្តេជ្ញាចិត្តផ្តល់ជូនស្មាតហ្វូន ដែលមានគុណភាពខ្ពស់ ជាមួយនឹងការរចនាទាន់សម័យនៅក្នុងបរិបទ ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច។ ដោយប្រកាន់ខ្ជាប់នូវការច្នៃប្រឌិតថ្មីៗក្រុមហ៊ុន realme តែងតែផ្តល់ជូនអតិថិជននូវផលិតផលដែលហួសពីការរំពឹងទុក ជាមួយគ្រប់កម្រិតតម្លៃភ្ជាប់មកជាមួយសមត្ថភាពខ្ពស់ ឆ្ពោះទៅមុខទាំងគុណភាព និងការរចនាឌីហ្សាញ។

ជាមួយនឹងស្មារតីមោះមុត «Dare-to-Leap» realme នឹងរីកធំធាត់រួមគ្នាជាមួយយុវជនយុវតីទាំងអស់ ដើម្បីយកឈ្នះរាល់ឧបសគ្គទាំងឡាយ ដែលហានបង្ហាញថា ខ្លួនជានរណា ព្រមទាំងបង្កើតនូវលទ្ធភាពផ្សេងៗបន្ថែមទៀត ដើម្បីសម្រេចបាននូវគោលដៅដែលខ្លួនចង់ទៅដល់។ ក្រុមហ៊ុន realme ជឿជាក់ថាយុវជនយុវតី ពិតជាមានថាមពលក្នុងការផ្លាស់ប្តូរពិភពលោកនេះបាន។ អ្វីៗពិតជាអាចធ្វើទៅបាន ដរាបណាយើងហានផ្លាស់ប្តូរ៕