(ភ្នំពេញ)៖ ពិតជាសំណាងមែន មានអតិថិជនម្នាក់ទៀតហើយ ដែលមានសំណាងឈ្នះរង្វាន់ធំទឹកប្រាក់ ៨០លានរៀល ពីក្រុមហ៊ុន Shanghai Lotto-សៀងហៃ ឡូតូ, លោកស្រី លឹម យោង រស់នៅភូមិត្រពាំងច្រនាង ឃុំស្រែជាខាងជើង ស្រុកដកទង់ ខេត្តកំពត ជាអតិថិជនដែលបានឈ្នះរង្វាន់ធំពីក្រុមហ៊ុន សៀងហៃ ឡូតូ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០នេះ។

លោកស្រី លឹម យោង បានឱ្យដឹងថា លោកស្រីពិតជាមានអារម្មរំភើបរីករាយយ៉ាងខ្លាំង ដែលបានឈ្នះរង្វាន់ពីរក្រុមហ៊ុន សៀងហៃ ឡូតូ ដោយបានទិញសន្លឹកឆ្នោតផ្សងសំណាងរបស់ក្រុមហ៊ុន សៀងហៃ ឡូតូ ចំនួន៣សន្លឹកប៉ុណ្ណោះ គឺសន្លឹកតូច១ នឹងសន្លឹកធំ ២សន្លឹក ហើយបានឃើញរង្វាន់ធំ នៅសន្លឹកឆ្នោតទី៣តែម្ដង។

លោកស្រីបានបន្ថែមទៀតថា កុំភ្លេចជួយគាំទ្រ និងទិញឆ្នោត សៀងហៃ ឡូតូ កោសទាំងអស់គ្នាដើម្បីមានឱកាសឈ្នះរង្វាន់ពិតៗពីក្រុមហ៊ុន សៀងហៃ ឡូតូ ដូចជារូបលោកស្រីដែរ ក្រុមហ៊ុន សៀងហៃ ឡូតូ ចែករង្វាន់ពិតៗដល់អតិថិជនគ្រប់ខេត្ត-ក្រុង។

សូមបញ្ជាក់ថា ក្រុមហ៊ុន Shanghai Lotto បានចែករង្វាន់ធំដែលមានទឹកប្រាក់ចំនួន ៨០លានរៀលនេះ ៥លើករួចមកហើយ នឹងនូវមានទឹកប្រាក់ ១ម៉ឺនដុល្លារ៤នាក់, ៥ពាន់ដុល្លារ៤នាក់, ៣ពាន់ដុល្លារ៤នាក់, ២ពាន់ដុល្លារ៩នាក់, ១ពាន់ដុល្លារ៦នាក់ និងទឹកប្រាក់រង្វាន់លួងចិត្តរាប់លានរង្វាន់ទៀតផដែរ។ នេះគឺជារង្វាន់លើកទី៦ ដែលក្រុមហ៊ុនបានផ្ដល់ជូនអតិថិជនរបស់ខ្លួន។

សូមជម្រាបផងដែរថា ក្រុមហ៊ុនឆ្នោតសៀងហៃឡូតូ បានបើកដំណើការ តាំងពីខែកក្កដា ឆ្នាំ២០១៧ ដោយមានក្រុមហ៊ុន Asia Cash Express Plc ដែលគេស្គាល់ថា(អាស៊ីវេរលុយ) ជាតំណាងចែកចាយបន្តផងដែរ។ ឆ្នោតសៀងហៃឡូតូមាន ១៦ប្រភេទគឺ៖ សិរីមង្គល (ខ្មៅ), ជល់គោ (បៃតង), នាគមាសក្រហម, បាល់មាសក្រហម, អាំងប៉ាវ, ស្តេចបាល់បោះ, ត្បូងប៉ៃលិន, មាសនាំសំណាង, ហង្សនាំសំណាង, ជល់គោ, នាគមាសខៀវ, បាល់មាសខៀវ, មហាសំណាង, ធ្នូនាំសំណាង, សិរីមង្គល និងប្រណាំងឡាន។ ឆ្នោតសៀងហៃឡូតូ រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់កំពុងរង់ចាំលោកអ្នក៕