(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញថា គិតត្រឹមឆ្នាំ២០១៩ ទិន្នន័យសំណង់ទូទាំងប្រទេស មានចំនួន ៤,៨៨៨គម្រោង មានផ្ទៃក្រឡាកម្រាលសំណង់ សរុបចំនួន២៣,២៥៧,៤១៤ម៉ែត្រការ៉េ តម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ ១១,៤៣៧,២៦៧,១៤៥ដុល្លារ ចំនួននេះបើធៀបនឹងឆ្នាំ២០១៨ កើនជិត ១០០ភាគរយ។

តាមរបាយការណ៍បូកសរុបលទ្ធផល នៃការអនុវត្តការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងរៀបចំដែនដី ដែលផ្សព្វផ្សាយផ្លូវការ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២០នេះ បានអះអាងថា ទិន្នន័យសំណង់នេះ បើធៀបនឹងឆ្នាំ២០១៨ មានចំនួន៣,២៩០គម្រោង មានផ្ទៃក្រឡាកម្រាលសំណង់ចំនួន ១២,៣៧៨,១១៩ម៉ែត្រការ៉េ តម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ ៥,៧៥៥,០៧០,១២០ដុល្លារ កើនឡើង៩៨,៧៣ភាគរយ។

ក្រសួងរៀបចំដែនដី បានឲ្យដឹងទៀតថា ក្នុងចំណោមគម្រោងទាំងអស់នោះ ត្រូវបានបែងចែកជាពីរសមត្ថកិច្ច រួមមាន សមត្ថកិច្ចក្រសួង និងសមត្ថកិច្ចរដ្ឋបាលរាជធានី-ខេត្ត។

*សមត្ថកិច្ចក្រសួង៖ មានចំនួន៥០០គម្រោង ផ្ទៃក្រឡាកម្រាលសំណង់ចំនួន ២០,៣១៨,៩៧៣ម៉ែត្រការ៉េ តម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ ១០,៤៣៣,១១៣,៤៤១ដុល្លារ បើធៀបនឹងឆ្នាំ២០១៨ មានចំនួន២៥៧គម្រោង ផ្ទៃក្រឡាកម្រាលសំណង់ចំនួន ១១,០២៩,៣៩៩ម៉ែត្រការ៉េ តម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ ៥,២៥៨,១៤៩,៦០៧ កើនឡើង៩៨,៤២ភាគរយ។

សមត្ថកិច្ចរដ្ឋបាលរាជធានី-ខេត្ត៖ មានចំនួន ៤,៣៨៨គម្រោង ផ្ទៃក្រឡាកម្រាលសំណង់ចំនួន ២,៩៣៨,៤៤១ម៉ែត្រការ៉េ តម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ ១,០០៤,១៥៣,៧០៥ដុល្លារ បើធៀបនឹងឆ្នាំ២០១៨ មានចំនួន ៣,០៣៣គម្រោង ផ្ទៃក្រឡាកម្រាលសំណង់ចំនួន ១,៣៤៨,៧២០ម៉ែត្រការ៉េ តម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ ៤៩៦,៩២០,៥១៣ដុល្លារ កើនឡើង១០២,០៨ភាគរយ៕