(ព្រៃវែង)៖ ឪពុកម្តាយគ្រប់រូបរមែងចង់សន្សំទ្រព្យទុកជាកេរឱ្យកូន ចុះបើឱពុកម្តាយជាអ្នកមិនសូវមានលទ្ធភាព គាត់ម៉េចនឹងអាចគិតដល់ថាមានកេរចែកដល់កូនៗ របស់គាត់ នេះជារឿងពិតរបស់លោកស្រី វន មី ដែលមិនធ្លាប់រំពឹងថាថ្ងៃណាមួយគាត់អាចនឹងមានទ្រព្យសម្បត្តិចែកឱ្យកូនទាល់តែសោះ ប៉ុន្តែពេលនេះគាត់បានទិញដី មួយប្លង់សម្រាប់ជាកេរដល់កូនៗរបស់គាត់ ក្រោយឈ្នះទឹកប្រាក់៤០លានរៀលពីភេសជ្ជៈប៉ូវកម្លាំងវើក WURKZ។

លោកស្រី វន មី បានបញ្ជាក់ថា ប្រាក់៤០លានរៀលមួយជីវិតហើយខ្ញុំមិនធ្លាប់កាន់ទេ ឥឡូវនេះមានលុយច្រើនក្នុងដៃ ខ្ញុំនឹងយកទៅទិញដីស្រែមួយប្លង់ទុកជាកេរឱ្យកូន៤នាក់របស់ខ្ញុំ ព្រោះគ្មានអីចែកឱ្យកូនទេ និងសល់ខ្លះទុកបើករបរលក់ឥវ៉ាន់ចាប់ហួយផងដែរ។

គួរបញ្ជាក់ថា លោកស្រី វន មី ជាកសិករនៅភូមិជំរៅ ឃុំកំពង់សឹង ស្រុកព្រះស្ដេច ខេត្តព្រៃវែង បានឈ្នះរង្វាន់ពីភេសជ្ជៈប៉ូវកម្លាំងវើក WURKZ កាលពីរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ។

ក្រោយឈ្នះរង្វាន់គាត់ក៏បានទិញភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ៣កេសថែមទៀត ចែកអ្នកភូមិដែលមកជួយអបអរសាទរ គាត់នៅ ថ្ងៃនោះផងដែរ៕