(ភ្នំពេញ)៖ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ.ស.២០២០ នេះ សម្តេចចៅហ្វាវាំង គង់ សំអុល អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា បានផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

សារលិខិតរបស់សម្តេចចៅហ្វាវាំង គង់ សំអុល មានខ្លឹមសារថា «នាទិវាដ៏នក្ខត្តឫក្សថ្លៃថ្លា ពោរពេញដោយក្ដីរីករាយអបអរសាទរក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ.ស.២០២០ ដែលនឹងឈានចូលមកដល់នេះ យើងខ្ញុំទាំងអស់គ្នា ជាគណៈកម្មាធិការកណ្ដាល និងមន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្ដ យុវជនកាកបាទក្រហមកម្ពុជាទូទាំងប្រទេស សូមលំឱនកាយគោរពជូនពរ បវរសួស្តី សិរីមង្គល ជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន សូមមានសុខភាពល្អបរិបូរ កម្លាំងមាំមួន បញ្ញាភ្លឺថ្លាឈ្លាសវៃ មានអាយុយឺនយូរ ដើម្បីបន្តដឹកនាំកាកបាទក្រហមកម្ពុជា ក្នុងបុព្វហេតុមនុស្សធម៌ ជារៀងដរាបតទៅ។

គំរូវីរភាពដ៏ឧត្តុង្គឧត្តម និងគុណធម៌ដ៏ខ្ពង់ខ្ពស់ ដែលយើងខ្ញុំទាំងអស់គ្នាចងចាំជានិច្ចគ្រប់ពេលវេលាមិនអាចបំភ្លេចបាន និងសូមចារិកទុកក្នុងបេះដូង នូវការខិតខំប្រឹងប្រែងដោយយកអស់កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី ឆន្ទៈមុះមុត គតិបណ្ឌិតល្អផូរផង់ បទពិសោធន៍ និងទេពកោសល្យដ៏ប៉ិនប្រសប់បំផុត របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ដែលជាកុលធីតាកម្ពុជាដ៏ឆ្នើមមួយរូប ជាឧត្តមភរិយាដ៏ប្រពៃ ជាមាតា ជាជីដូនប្រកបដោយព្រហ្មវិហារធម៌ បំពេញភារកិច្ចបម្រើឧត្តមប្រយោជន៍ ជាតិ សាសនា ព្រះមហាក្សត្រ ដើម្បីបុព្វហេតុមនុស្សធម៌ សុខុមាលភាពរបស់ជនរួមជាតិគ្រប់ស្រទាប់វណ្ណៈ ជាក្តីសង្ឃឹមនៃជនរងគ្រោះ និងងាយរងគ្រោះ ដោយពុំមានការរើសអើងបែងចែក ជាពិសេស រួមចំណែកជាមួយរាជរដ្ឋាភិបាល រក្សាបានសុខសន្តិភាពពេញបរិបូរ ស្ថិរភាពនយោបាយ ដែលជាមូលដ្ឋានគ្រឹះរឹងមាំក្នុងការអភិវឌ្ឍកំណើនការងារ សំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។

ក្នុងឱកាសដ៏សិរីសួស្តី យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះត្រៃរ័ត្នតេជបារមីនៃវត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមអភិបាលប្រោះព្រំប្រសិទ្ធពរ បវរសួស្តី សិរីមង្គល មហាប្រសើរ ជូន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន និងសម្ដេចអគ្គមហាសេនាបតីតេជោ ជាទីគោរពដ៏ខ្ពង់ខ្ពស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ព្រមទាំងបុត្រា បុត្រី បុត្រប្រសា ចៅៗជាទីស្រឡាញ់ សូមមានសុខភាពល្អបរិបូរ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរជាងរយវស្សា និងសូមបានប្រកបដោយព្រះពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»។

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃសារលិខិតជូនពររបស់ សម្តេចចៅហ្វាវាំង ផ្ញើជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ៖