(ភ្នំពេញ)៖ ទេសរដ្ឋមន្រ្តី លី ធុជ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកការងារមីន នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩នេះ បានចេញថ្លែងអំណរគុណសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អំពីការជួយឧបត្ថម្ភជូនជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលឧប្បត្តិហេតុគ្រោះថ្នាក់ នៅក្នុងរដ្ឋបាលដែនដី រាជធានី-ខេត្ត។

ក្នុងលិខិតដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩នេះ, អាជ្ញាធរមីនកម្ពុជា សូមសម្តែងនូវកតញ្ញូតាធម៌ និងសេចក្តីដឹងគុណដ៏ខ្ពង់ខ្ពស់ ជូនចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាជនទូទាំងប្រទេស ជនងាយរងគ្រោះ ជាពិសេសជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះសង្គ្រាម និងតែងតែជួយសម្រាលបន្ទុកជីវភាព រស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ដោយមិនខ្លាចការនឿយហត់។

អាជ្ញាធរមីនកម្ពុជា បន្ដទៀតថា «យើងខ្ញុំទាំងអស់គ្នា សូមគោរព និងកោតសរសើរចំពោះសកម្មភាព ដ៏ក្លៀវក្លាក្នុងបុព្វហេតុមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែមានវត្តមានគ្រប់ទិសទី នៅពេលដែលមានទុក្ខលំបាកនិងមានប្រជាជនរងគ្រោះ»

ខាងក្រោមនេះ ជាលិខិតរបស់អាជ្ញាធរមីនកម្ពុជា ដែលមានខ្លឹមសារទាំងស្រុង៖