(ភ្នំពេញ)៖ ដើម្បីស្វាគមន៍ឆ្នាំថ្មី នៅថ្ងៃទី៣១ ខែធ្នូ ខាងមុខនេះ សូមគោរពអញ្ជើញពុកម៉ែបងប្អូនទាំងអស់ មកសួនច្បារសម្តេចតេជោ ហ៊ុន សែន នៅមុខណាហ្គាវើលដ៍ទី១ ដើម្បីទស្សនាតន្ត្រីឆ្លងឆ្នាំដ៏អស្ចារ្យ ដោយសេរីចាប់ពីម៉ោង០៩៖៣០យប់តទៅ។

តន្ត្រីស្វាគមន៍ឆ្នាំសកលដ៏អស្ចារ្យនេះ នឹងចូលរួមសម្តែងដោយកំពូលតារាចម្រៀង ប្រចាំកម្ពុជា ដូចជា នីកូ និងសុគន្ធ និសា។ ចំណែកក្រុមតូច Small World Small Band នឹងបំពេរអារម្មណ៍របស់ពុកម៉ែបងប្អូន ជាមួយបទចម្រៀងដ៏ពេញនិយម ដែលតាក់តែងដោយពួកគេផ្ទាល់។

រីឯពិធីករ និងពិធីការិនី មានដូចជា៖ ពិធីករខ្ពស់សង្ហា យឹម ណារ៉ា ប្រុសស្អាតកម្ពុជា ឆ្នាំ២០១៩ ទ្រី តារាវុធ កញ្ញាឯកចក្រវាឡកម្ពុជា ឆ្នាំ២០១៩ សំណាង អេលីណា និងកញ្ញាឯកកម្ពុជា ឆ្នាំ២០១៧ រឿន ណាត។

អ្វីដែលកាន់តែអស្ចារ្យនោះ ពុកម៉ែបងប្អូនទាំងអស់ នឹងបានទស្សនាការសម្តែង របស់បេក្ខនារីកញ្ញាឯកកម្ពុជា វគ្គផ្តាច់ព្រ័ត្រ និងការសម្តែងសិល្បៈ ដោយសិល្បករ-សិល្បការិនីជាតិ និងអន្តរជាតិប្រចាំណាហ្គាវើលដ៍ផងដែរ។ ចូលរួមទស្សនាការប្រគំតន្ត្រីនេះ ដែលមានការបាញ់កាំជ្រួចដ៏ភ្លឺផ្លេក រហូតដល់ម៉ោង១២អធ្រាត្រ និងស្វាគមន៍ឆ្នាំ២០២០ ជាមួយគ្នា។

មុននឹងទៅទស្សនាតន្ត្រីឆ្លងឆ្នាំ សូមអញ្ជើញទៅភោជនីយដ្ឋាន 2Pangea (ជាន់ទី២ ណាហ្គាវើលដ៍ទី២) ដើម្បីពិសាអាហារប៊ុហ្វេដែលមានម្ហូបច្រើនមុខជាងគេ ក្នុងរាជធានីភ្នំពេញ និងម្ហូបពិសេសច្នៃដោយចុងភៅដ៏ចំណាន របស់ណាហ្គាវើលដ៍ ដែលមានបម្រើជូនចាប់ពីម៉ោង០៥៖៣០ល្ងាច រហូតដល់ម៉ោង១០យប់ តម្លៃ៣៨ដុល្លារ សម្រាប់ម្នាក់១៩ដុល្លារ សម្រាប់កុមារអាយុក្រោម១២ឆ្នាំ និងឥតគិតថ្លៃសម្រាប់កុមារ អាយុក្រោម៥ឆ្នាំ។

ប្រសិនបើលោកអ្នកមានបំណងចង់ជប់លៀង រាំលេងកម្សាន្ត និងក្រេបភេសជ្ជៈពិសេសនោះ សូមអញ្ជើញទៅក្លឹបដាលីនដាលីន នៅជាន់ផ្ទាល់ដីណាហ្គាវើលដ៍ទី១ ចាប់ពីម៉ោង៩យប់រហូតទៀបភ្លឺ ដែលមានការប្រគំតន្ត្រីផ្ទាល់ ភេសជ្ជៈបញ្ចុះតម្លៃ កាដូពិសេស និងហ្គេមសប្បាយៗជាច្រើន -ល-។ សូមអញ្ជើញចូលរួមទស្សនាតន្ត្រីឆ្លងឆ្នាំធំ បំផុតនៅរាជធានីភ្នំពេញ រៀបចំឡើងដោយណាហ្គាវើលដ៍ នៅថ្ងៃទី៣១ ធ្នូនេះ៕