(ភ្នំពេញ)៖ ស្ថាប័នអប់រំ IDP កម្ពុជា និងសាកលវិទ្យាល័យ Australian Catholic University (ACU) ពីប្រទេសអូស្រ្តាលី នឹងធ្វើការរៀបចំនៅកម្មវិធីបទបង្ហាញមួយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ ចាប់ពីម៉ោង៩៖៣០ព្រឹក ដល់ម៉ោង១១ព្រឹក នៅសាលា ACE ទួលទំពូង។ កម្មវិធីនេះ នឹងបើកអោយសាធារណជន ចូលរួមដោយសេរី និងមិនតម្រូវអោយបង់ប្រាក់នោះទេ។

ស្ថាប័នអប់រំ IDP គឺជាស្ថាប័ននាំមុខគេផ្នែកការអប់រំអន្តរជាតិ និងបញ្ជូនសិស្សទៅសិក្សា នៅបរទេស ដែលមានដូចជាប្រទេសអូស្ត្រាលី ណូវែលហ្សេឡង់ កាណាដា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអៀរឡង់។ ស្ថាប័នអប់រំ IDP មានការិយាល័យជាង១០០ នៅជាង ៣០ប្រទេសជុំវិញពិភពលោក។ ដើម្បីជួយអោយសិស្ស និស្សិតធ្វើការសម្រេចចិត្តទៅលើវិថីសិក្សា របស់ពួកគេឱ្យមានភាពច្បាស់លាស់ និងត្រឹមត្រូវ ស្ថាប័ន IDP តែងតែរៀបចំកម្មវិធីបទបង្ហាញ នានាជារឿយៗ។ កម្មវិធីបទបង្ហាញនេះ នឹងផ្តល់ឱកាសអោយសិស្ស និស្សិត និងអាណាព្យាបាល ជួបផ្ទាល់ជាមួយអ្នកតំណាងមកពីសាកលវិទ្យាល័យ ACU ដើម្បីពិភាក្សាអំពីដំណើរការនៃបែបបទ ចូលរៀន មុខវិជ្ជាសិក្សា តម្លៃសិក្សា និងព័ត៌មានសំខាន់ៗសម្រាប់ការសិក្សានៅប្រទេសអូស្រ្តាលី។

សាកលវិទ្យាល័យ ACU គឺជាសាកលវិទ្យាល័យដែលមានវ័យចំណាស់ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៨៥៧ ហើយបានស្វាគមន៍សិស្សនិស្សិតដែលមកពីគ្រប់មជ្ឈដ្ឋាន និងចម្រុះជាតិសាសន៍ជាមួយនឹងចំនួននិស្សិតច្រើនជាង ៣៥,០០០ នាក់មកពីច្រើនជាង១៦០ ប្រទេសនៅគ្រប់សាខាទាំង៦ នៅប្រទេសអូស្រ្តាលី និងសាខា១ នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី។ សាកលវិទ្យាល័យ ACU ផ្តល់ជូននៅកម្មវិធីសិក្សាថ្នាក់សាកលវិទ្យាល័យ ៣ប្រភេទដូចជា ថ្នាក់បរិញ្ញាបត្រ ថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិតជាមួយនឹងតម្លៃសិក្សាសមរម្យ និងការធានាជូននៅឱកាសទទួលបានការងារនៅប្រទេសអូស្រ្តាលី សម្រាប់និសិ្សតអន្តរជាតិក្រោយបញ្ចប់ការសិក្សា។

សាកលវិទ្យាល័យ ACU ក៏ផ្តល់ជូននៅបរិយាកាសដែលគាំទ្រយ៉ាងល្អប្រសើរដល់សិស្សនិស្សិតអន្តរជាតិគ្រប់រូប នៅគ្រប់សាខានៃសាកលវិទ្យាល័យ។ លើសពីនេះ សាកលវិទ្យាល័យក៏មានសេវាគាំទ្រផ្សេងៗសម្រាប់និស្សិតអន្តរជាតិរួមមាន ការអភិវឌ្ឍន៍អាជីព សេវាកម្មការងារ សេវាកម្មគាំទ្រដល់ការរៀនសូត្រ សេវាប្រឹក្សាពីឯកសារផ្លូវច្បាប់ផ្សេងៗ និងការប្រឹក្សាពីបញ្ហានានា។ សាកលវិទ្យាល័យ ACU ក៏ផ្តល់ជូននៅអាហារូបករណ៍ជាច្រើនប្រភេទដល់សិស្សនិស្សិតអន្តរជាតិជារៀងរាល់ឆ្នាំ។

សម្រាប់ព័ត៌មានបន្ថែម ទាក់ទងនឹងដំណើរការនៃបែបបទដាក់ពាក្យសិក្សា មុខវិជ្ជាសិក្សា តម្លៃសិក្សា និងអាហារូបករណ៍ ស្ថាប័ន IDP សូមអញ្ជើញអ្នកមកចូលរួមកម្មវិធីបទបង្ហាញរបស់សាកលវិទ្យាល័យ ACU ដែលនឹងធ្វើឡើងនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ ចាប់ពីម៉ោង៩៖៣០ ព្រឹកដល់ម៉ោង១១ព្រឹក នៅសាលា ACE ទួលទំពូង។

ចុះឈ្មោះចូលរួមដោយសេរីតាមរយៈ http://bit.ly/acuinfo20

ដើម្បីទទួលបានការប្រឹក្សាពីការសិក្សានៅបរទេស ឬព័ត៌មានបន្ថែម សូមមកកាន់ការិយាល័យរបស់ស្ថាប័នIDP ដែលមានទីតាំងនៅគ្រប់សាលា ACE នៅភ្នំពេញ និងសៀមរាប៕