(ស៊ូម៉ាត្រា-ឥណ្ឌូនេស៉ី)៖ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩នេះ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានអញ្ជើញចូលរួម​ និងផ្តល់បឋកថា​ ក្នុងពិធីប្រគល់សញ្ញាបត្ររបស់សាកលវិទ្យាល័យជាតិប៉ាដាំង​ (UNP) ខេត្តស៊ូម៉ាត្រា សាធារណរដ្ឋឥណ្ឌូណេស៊ី ដល់និស្សិតចំនួន៣,០០០​នាក់។

UNP គឺជាសាកលវិទ្យាល័យ ធំជាងគេនៅក្នុងខេត្តស៊ូម៉ាត្រាខាងលិច មាន ៨ មហាវិទ្យាល័យ ដែលបច្ចុប្បន្នមាននិស្សិតកំពុងសិក្សាចំនួន ៤៣,០០០នាក់។

ក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ក្នុងនាមប្រធានសមាគមសហភាពបញ្ញវន្តមុស្លិមកម្ពុជា (CMIU) បានចុះអនុស្សរណៈនៃការយោកយល់គ្នា ជាមួយ UNP ដើម្បីពង្រឹង លើកកម្ពស់ អភិវឌ្ឍការវិស័យអប់រំ ផ្សារភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពី។

ជាមួយគ្នានេះ UNP ក៏បានសម្រេចផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា (មុស្លិម និង មិនមែនមុស្លិម) ទៅសិក្សានៅទីនោះ ចំនួន១៥នាក់ជារៀងរាល់ឆ្នាំ​ ចាប់ពីឆ្នាំ២០២០​ ផងដែរ៕