(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩នេះបានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១៥ករណី ក្នុងនោះករណីប្រើប្រាស់៦ករណី និងជួញដូរ៩ករណី ឃាត់ខ្លួនជនសង្ស័យ២៧នាក់។

របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៩,២៣៣ករណី ឃាត់មនុស្ស១៩,៣៤៤នាក់ (ស្រី១២៨១នាក់) ក្នុងនោះមានជនបរទេស៤០១នាក់ (ស្រី៦៤នាក់)៕៕