(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩នេះបានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១៣ករណី ក្នុងនោះករណីប្រើប្រាស់៥ករណី និងជួញដូរ៨ករណី ឃាត់ខ្លួនជនសង្ស័យ២៩នាក់។

របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃ៩ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៩,០៦៨ករណី ឃាត់មនុស្ស១៨,៩៩៤នាក់ (ស្រី១,២៦២នាក់) ក្នុងនោះមានជនបរទេស៤០១នាក់ (ស្រី៦៤នាក់)៕