(ភ្នំពេញ)៖ ហត្ថាកសិករ លីមីតធីត ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេមួយក្នុងប្រទេសកម្ពុជា បានរៀបចំកម្មវិធី«កាដូឆ្នាំថ្មី» ដើម្បីផ្តល់រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ ជូនដល់អតិថិជន ដែលបើកគណនីប្រាក់បញ្ញើសន្សំ មានកាលកំណត់ជាមួយនឹងហត្ថាកសិករចាប់ពីថ្ងៃទី២៨ ខែវិចិ្ឆកា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។

កម្មវិធីនេះបង្កើតឡើងក្នុងគោលបំណងចូលរួមអបអរសាទរឆ្នាំថ្មី ឆ្នាំ២០២០ និងដើម្បីបង្ហាញការស្រលាញ់យកចិត្តទុកដាក់ និងអរគុណចំពោះអតិថិជនទាំងអស់ ដែលមានទំនុកចិត្តខ្ពស់មកលើហត្ថាកសិករ លីមីតធីត ហើយជាពិសេសជំរុញឲ្យអតិថិជនប្រើប្រាស់សេវាកម្មរបស់ហត្ថាកសិករបន្តទៀត។ កាដូឆ្នាំថ្មីនេះគឺជាការ បន្ថែមពីលើការដាក់ប្រាក់សន្សំ ប្រកបដោយសុវត្ថិភាព សេវាកម្មល្អឥតខ្ចោះ និងបុគ្គលិកបំរើសេវាកម្មរួសរាយរាក់ទាក់ប្រកបដោយវិជ្ជាជីវៈ ព្រមទាំងអត្រាការប្រាក់ខ្ពស់ ជាងគេរហូតដល់៨.៥០%ក្នុងមួយឆ្នាំ។

ការផ្តល់កាដូរទំទើបៗជាច្រើនពីកម្មវិធីកាដូឆ្នាំថ្មីនេះមានដូចជា៖ កុំព្យូទ័រយួរដៃ Apple MacBook Pro 2019, ទូរសព្ទដៃ iPhone 11 Pro Max, ទូរសព្ទដៃ iPhone 11, នាឡិកាដៃ Apple Watch 5S និងម៉ាស៊ីនត្រជាក់ម៉ាក LG ជាច្រើនរង្វាន់ទៀត។ ប្រសិនបើចាប់អារម្មណ៍សូមរួសរាន់ឡើងព្រោះចំនួនរង្វាន់ និងរយៈពេលផ្តល់ជូនមាន កំណត់។ អ្នកដែលចាប់អារម្មណ៍កម្មវិធីពិសេសនេះ អាចទំនាក់ទំនងទៅកាន់ការិយាល័យហត្ថាកសិករណាមួយ ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងទូរសព្ទលេខ៖ ០២៣ ៩៩៩ ២៦៦ / ១៨០០ ២១២២២២។

សូមបញ្ជាក់ដែរថា ហត្ថាកសិករ លីមីតធីត គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើសន្សំពីសាធារណជនដ៏ធំមួយ ដែលទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិ នៃកម្ពុជា និងបានធ្វើប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាជាង ២៥ឆ្នាំមកហើយនៅលើទីផ្សារហិរញ្ញវត្ថុ។ បច្ចុប្បន្នហត្ថាកសិករ គឺជាបុត្រសម្ព័ន្ធនៃធនាគារក្រុងស្រ៊ី ដែលជាធនាគារធំជាងគេលំដាប់ទី៥ នៃព្រះរាជាណាចក្រថៃឡង់ និងជាសមាជិកនៃ MUFG ដែលជាសម្ព័ន្ធធនាគារធំជាងគេនៅប្រទេសជប៉ុន និងជាស្ថាប័នហិរញ្ញវត្ថុ ធំបំផុតមួយនៅក្នុងពិភពលោក៕