(ភ្នំពេញ)៖ «នាងខ្ញុំមានលទ្ធភាពបង់ធនាគារ មានលុយទិញផ្ទះ គឺ N.N.P បានផ្លាស់ប្តូរជីវិតខ្ញុំដូចរស់ម្តងទៀត» នេះជាសំដីពិតចេញពីបបូរមាត់របស់ស្រ្តីវ័យកណ្តាលម្នាក់គឺអ្នកស្រី វង្ស វត្តី ម្ចាស់ដេប៉ូ ប្រចាំខណ្ឌមានជ័យ និងខណ្ឌសែនសុខ ចែកចាយផលិតផល N.N.P របស់ក្រុមហ៊ុនដាណាទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី ដែលមានលោកស្រី ទ្រី ដាណា អគ្គនាយិកា និងជាថ្នាក់ដឹកនាំដ៏ឆ្នើម និងបានដឹកនាំស្រ្តីជាង៦ម៉ឺននាក់ ឲ្យមានមុខរបរនៅទូទាំងប្រទេសកម្ពុជា។ អ្នកស្រី វង្ស វត្តី បានរៀប រាប់ឲ្យដឹងនៅក្នុងសិក្ខាសាលាមួយ ដែលរៀបចំឡើង នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៩ នាសណ្ឋាគារអ៊ីរ៉ា រាជធានីភ្នំពេញ។

សិក្ខាសាលានេះ បានរៀបចំឡើងដោយមានការអញ្ជើញចូលរួមពី អ្នកស្រី ទ្រី ដាណា ដែលជាអគ្គនាយិកា ក្រុមហ៊ុនដាណាទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី និងស្វាមី និងតំណាងដេប៉ូ និងចែកចាយគ្រឿងសម្អាង «NNP» មកពីរាជធានីភ្នំពេញ និងតាមបណ្តាខេត្តជាង ២០០នាក់ ចូលរួមផងដែរ។

អ្នកស្រី វង្ស វត្តី គឺជាស្រ្តីមុខជំនាញម្នាក់ ដែលហ៊ានក្នុងការបោះទុនរកស៊ីរាប់ម៉ឺនដុល្លារ ដោយមិនខ្លាចជួបហានិភ័យឡើយ ដោយសារតែការហ៊ានប្រថុយនេះហើយ និងការគិតគូរមិនបានវែងឆ្ងាយ ពីសាវតារបស់ក្រុមហ៊ុន ដែលលោកស្រី បានបណ្តាក់ទុន នាពេលកន្លងមក បានធ្វើឲ្យ អ្នកស្រី វង្ស វត្តី ខាតដើមរហូតដល់ជាង ១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក និងបានក្លាយជាកូនបំណុលធនាគារ ស្ទើតែរបូតផ្ទះដែលជាកេរ្តិ៍ដំណែល មានតម្លៃជាង៦០ម៉ឺនដុល្លារ ដោយសារគ្មានលទ្ធភាព ក្នុងការបង់រំលោះធនាគារប្រចាំខែ។

ស្ថានភាពជីវិតដ៏លំបាកនេះ មិនបានធ្វើឲ្យ អ្នកស្រី វង្ស វត្តី ចុះចាញ់ឡើយ តែបានជំរុញឲ្យស្រ្តីរូបនេះ ងាកមកបណ្តាក់ទុនជាមួយក្រុមហ៊ុនដាណាទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី ដោយដាក់ទុនធ្វើជាតំណាងចែកចាយផលិតផល N.N.P ក្នុងកញ្ចប់២៥០០ដុល្លារ។ ដោយសារតែភាពល្បីល្បាញ និងគុណភាពល្អ របស់ផលិតផល N.N.P បានវិវត្តន៍ ការលក់ដូររបស់ អ្នកស្រី វង្ស វត្តី ឲ្យីកដុះដាល មានតំណាងចែកចាយទូទាំងប្រទេសមិនតិចជាង៤០០នាក់ និងមានលុយសល់រាប់ម៉ឺនដុល្លារ អាចមានលទ្ធភាពសង់បំណុលធនាគារ និងមានលទ្ធភាពទិញផ្ទះល្វែងតម្លៃ ជាង ៧ម៉ឺនដុល្លារបន្ថែមទៀត។ អ្នកស្រី វង្ស វត្តី បានបញ្ជាក់ថា មួយខែៗគាត់អាចរកចំណូលពីផលិតផល N.N.P បានចន្លោះពី ៧ពាន់ដុល្លារ ទៅដល់ ១ម៉ឺនដុល្លារសហរដ្ឋអាមេរិក។

ចំណែកលោកស្រី ហួន សុភាព ម្ចាស់ដេប៉ូ N.N.P ប្រចាំផ្សារអូរឬស្សី ដែលមានតំណាងគ្រប់គ្នាហៅថា បងស្រី ចេចេ នោះ បានរៀបរាប់ឲ្យដឹងថា ត្រឹមតែរយៈពេល ១ឆ្នាំប៉ុណ្ណោះ លោកស្រី មានលុយចាយពេញៗដៃ និងមានផ្ទះសម្បែងផ្ទាល់ខ្លួន ដោយកត់ចេញពីការលក់ផលិតផល N.N.P។ លោកស្រី ហួន សុភាព បានបន្ថែមថា ក្រោយគាត់ដាក់ដើមទុនជាមួយ N.N.P គឺបានផ្លាស់ប្តូរជីវិតគាត់ពីស្រ្តីមេផ្ទះធម្មតាៗម្នាក់ ឲ្យក្លាយជាស្រ្តីដ៏អស្ចារ្យ រឹងមាំ និងខ្លាំងដូចសព្វថ្ងៃនេះ។

នៅក្នុងឱកាសនោះដែរអ្នកស្រី ទ្រី ដាណា អគ្គនាយិកាក្រុមហ៊ុនដាណាទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី បានបញ្ជាក់ថា អ្នកស្រីពិតជាសប្បាយចិត្តខ្លាំង ដែលឃើញថា តំណាងចែកចាយ និងតំណាងដេប៉ូចែកចាយផលិតផល NNP ទទួលបានសមិទ្ធិផលជាច្រើន។ ជារឿងដែលអ្នកស្រីនឹកស្មានមិនដល់ថា តំណាងចែកចាយ និងដេប៉ូ ជាង៦ម៉ឺននាក់ ដែលចាប់ដៃគូជាមួយ N.N.P សុទ្ធតែបានក្លាយជាស្រ្តីជោគជ័យ និងរឹងមាំ សំខាន់ គឺមានប្រាក់ចំណូលច្រើន មានលុយកាន់ពេញៗដៃ។

ក្នុងនាមជាថ្នាក់ដឹកនាំនារីប្រមាណជាជាង៦ម៉ឺននាក់ អ្នកស្រី ទ្រី ដាណា បានបញ្ជា់បន្ថែមថា ភាពជោគជ័យរបស់ ក្រុមហ៊ុនដាណាទ្រី គឺកើតចេញពីកត្តាមួយចំនួន គឺសមត្ថភាព ភាពសច្ចៈ ស្មោះត្រង់ មិនបោកបញ្ចោតគេ ដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន។ នេះជាអ្វីដែលអ្នកស្រី ទ្រី ដាណា អគ្គនាយិកាក្រុមហ៊ុនដាណាទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី តែងតែប្រាប់ទៅកាន់ តំណាងចែកចាយ និងដេប៉ូ ជាង៦ម៉ឺននាក់។

គួរបញ្ជាក់ថា ត្រឹមតែរយៈពេលជាង ២ឆ្នាំមកនេះ ក្រុមហ៊ុនដាណាទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី ដែលនាំចូលផ្តាច់មុខគ្រឿងសម្អាងម៉ាក NNP បានពង្រីកវិសាលភាពរបស់ខ្លួននៅទូទាំង ២៥រាជធានីភ្នំពេញ បច្ចុប្បន្ននេះមាននារីប្រមាណ ៦ម៉ឺននាក់ហើយ ដែលបានរកស៊ីជាមួយ NNP។ ក្រៅពីបើកជំនួញ ផ្តាច់មុខគ្រឿងសម្អាងម៉ាក NNP ក្រុមហ៊ុនដាណាទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី ដែលមាន អ្នកស្រី ទ្រី ដាណា ជាអគ្គនាយិកាបាន បើកអាជីវកម្មថ្មី ស្រឡាងថ្មីបន្ថែមមួយទៀត គឺហាងមាស ពេជ្រ និងគ្រៀងអលង្ការ «ដាណាលក់គ្រឿអលង្ការ» ហើយអាជីវកម្មមួយនេះ ក៏កំពុងតែរីកចម្រើន និងមានការគាំទ្រពី អតិថិជន ដោយនឹកស្មានមិនដល់ឡើយ។ ឆាប់ៗខាងមុខនេះ ក្រុមហ៊ុនដាណាទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី គ្រោងនឹងបើកអាជីវ កម្មថ្មីប ន្ថែមមួយទៀត ដែលកត់ចេញពីស្នាដៃកូនខ្មែរពិតៗផងដែរ៕