(ភ្នំពេញ)៖ ដើម្បីឆ្លើយតបទៅនឹងតម្រូវការដែលកំពុងកើនឡើងនាវិស្សមកាលចុងឆ្នាំនេះ ក្រុមហ៊ុនអាកាសចរណ៍ Vietjet នឹងបើកផ្លូវហោះហើរផ្ទាល់ជាលក្ខណៈអន្តរជាតិចំនួន ៤ខ្សែបន្ថែមទៀត ដោយភ្ជាប់ពីទីក្រុងហាណូយទៅកាន់ កោះបាលី ពីខ្ពង់រាបកណ្តាលប្រទេសវៀតណាម ទីក្រុងដាឡាត់ ទៅកាន់ទីក្រុងសេអ៊ូល ពីទីក្រុងមជ្ឈមណ្ឌលភាគនិរតីប្រទេសវៀតណាម ទីក្រុងកាន់ថូ (Cần Thơ) ទៅទីក្រុងសេអ៊ូល និងកោះកាន់តៃប៉ិ។

ផ្លូវហោះហើរ ថ្មីទាំងនេះ មានគោលបំណងពង្រីកបណ្តាញផ្លូវហោះហើរអន្តរជាតិរបស់ក្រុមហ៊ុនអាកាសចរណ៍ ខណៈមានការផ្តល់ជូននូវឱកាសធ្វើដំណើរកាន់តែច្រើន សម្រាប់ប្រជាពលរដ្ឋនៅភាគខាងជើង និងភាគខាងត្បូងនៃប្រទេសវៀតណាមកាន់តែងាយស្រួល សម្រាប់អ្នកដំណើរក្នុងការធ្វើដំណើរទៅកាន់គោលដៅល្បីល្បាញៗរបស់ប្រទេសវៀតណាម។

ដើម្បីអបអរសាទរចំពោះការបើកផ្លូវហោះហើរថ្មីនេះ សំបុត្របញ្ចុះតម្លៃរាប់លានសន្លឹងមានតម្លៃចាប់ពី ០ ដុល្លារ (*) ត្រូវបានផ្ដល់ជូនអតិថិជនក្នុងអំឡុងពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់១២ ខែធ្នូ ឆ្នាំ២០១៩ នៅចន្លោះម៉ោង ១២៖០០ - ១៤៖០០ ម៉ោងក្នុងស្រុក។ សំបុត្របញ្ចុះតម្លៃសម្រាប់រាល់ផ្លូវហោះហើរអន្តរជាតិ របស់ក្រុមហ៊ុន Vietjet រវាងប្រទេសវៀតណាម និងកម្ពុជា ជប៉ុន កូរ៉េខាងត្បូង កោះតៃវ៉ាន់ ទីក្រុងហុងកុង ឥណ្ឌា ឥណ្ឌូនេស៊ី ថៃ សឹង្ហបូរី ម៉ាឡេស៊ី និង មីយ៉ាន់ម៉ា ព្រមទាំងរាល់ជើងហោះហើរជាមួយ Thai Vietjet ។

ជាពិសេស សំបុត្របញ្ចុះតម្លៃសម្រាប់រាល់ជើងហោះហើរទាំងអស់ រវាងប្រទេសវៀតណាម និងប្រទេសជប៉ុន អាចស្វែងរកក្នុងអំឡុងពេលផ្ដល់ជូនពិសេសរយៈ ៣ ថ្ងៃនេះ។ រយៈពេលហោះហើរសម្រាប់សំបុត្របញ្ចុះតម្លៃទាំងនេះគឺចាប់ផ្ដើមពី ថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ ដល់ថ្ងៃទី២៤ ខែតុលាឆ្នាំ ២០២០ (**) ។

សំបុត្រសម្រាប់ផ្លូវហោះហើរថ្មីនេះ ក៏ដូចជាសំបុត្របញ្ចុះតម្លៃ អាចស្វែងរកបាននៅរាល់គេហទំព័រ www.vietjetair.com  និងក្នុងកម្មវិធីតាមទូរស័ព្ទ “Vietjet Air” ទំព័រហ្វេសប៊ុកhttps://www.facebook.com/VietjetCambodia/ គ្រាន់តែចុចលើពាក្យថា “កក់”) ។ ក្រៅពីនេះ អតិថិជនអាចធ្វើការកក់តាមរយៈលេខទូរស័ព្ទ +៨៤១៩-០០១-៨៨៦ និងភ្នាក់ងារ ការិយាល័យលក់សំបុត្ររបស់ក្រុមហ៊ុន Vietjet ។

ការទូទាត់អាចត្រូវបានធ្វើឡើងយ៉ាងងាយស្រួលដោយប្រើកាត Visa / MasterCard / AMEX / JCB / KCP / UnionPayផ្លូវហោះហើររវាងទីក្រុងហាណូយ-កោះបាលី នឹងបើកជើងហោះហើរត្រឡប់មកវិញរៀងរាល់ថ្ងៃ ដែលនឹងចាប់ផ្តើមនៅ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០។ ជើងហោះហើរត្រឡប់មកពីកោះបាលីវិញ នៅម៉ោង ១៧៖៣០ និងចុះចតនៅទីក្រុងហាណូយ នៅម៉ោង២១៖៥៥ (សម្រាប់ម៉ោងហោះហើរទាំងអស់ក្នុងស្រុក)។

Vietjet ជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេ និងតែមួយគត់ដែលប្រតិបត្តិការជើងហោះហើរផ្ទាល់ពីទីក្រុង ហាណូយទៅកាន់កោះបាលី។ នេះជាផ្លូវហោះហើរទី២ របស់ក្រុមហ៊ុន Vietjet ទៅកាន់កោះបាលី បន្ទាប់ពីផ្លូវហោះហើរ ហូជីមិញ-បាលី ដែលបានធ្វើប្រតិបត្តិការចាប់ពី ខែឧសភា ឆ្នាំ ២០១៩។ អ្នកដំណើរពីកម្ពុជា នឹងអាចធ្វើដំណើរឆ្លងកាត់បានយ៉ាងងាយស្រួលតាមរយៈទីក្រុងហាណូយ នឹងបន្តជើងហោះហើរឆ្ពោះទៅកោះបាលី ដែលមានកេរ្តិ៍ឈ្មោះថាជា «កោះព្រះ»។

ផ្លូវហោះហើរ ដាឡាឡា - សេអ៊ូល (អ៊ីនឈុន) នឹងធ្វើប្រតិបត្តិការជើងហោះហើរវិលត្រឡប់មកវិញចំនួន៤លើក ក្នុងមួយសប្តាហ៍ដោយចាប់ផ្តើមពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ។ផ្លូវហោះហើរ កាន់ថូ (Cần Thơ) - តៃប៉ិ នឹងធ្វើប្រតិបត្តិការជើងហោះហើរត្រឡប់មកវិញចំនួន ៤លើក ក្នុងមួយសប្តាហ៍ដោយចាប់ផ្តើមពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២០៕