(ភ្នំពេញ)៖ ក្រុមហ៊ុនអាហារូបត្ថម្ភលំដាប់ពិភពលោក Herbalife Nutrition នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩នេះ បានរៀបចំយុទ្ធនាការអាហារសុខភាពពេលព្រឹក នៅពហុកីឡាដ្ឋានជាតិអូឡាំពិក ដើម្បីលើកកម្ពស់របៀបរស់នៅសកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈការបង្ហាញនូវលំហាត់ប្រាណដើម្បីសុខភាព ការចែករំលែកអំពីអាហារូបត្ថម្ភ និងរបបអាហារសុខភាព។

Herbalife Nutrition បានធ្វើការស្ទង់មតិអាហារសុខភាពពេលព្រឹក កាលនៅដើមឆ្នាំកន្លងទៅនេះក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយលទ្ធផលបានបង្ហាញថា ខណៈពេលដែលមនុស្សភាគច្រើនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកយល់ដឹងពីអត្ថប្រយោជន៍នៃអាហារសុខភាពពេលព្រឹក និងចង់ទទួលទានអាហារពេលព្រឹកល្អជាងមុន ដោយមាន ៦៧% នៅតែជ្រើសរើសអាហារពេលព្រឹក ដែលមានភាពងាយស្រួល ៤៣% គិតគូរពីសុខភាព និង៣៣% ទៀត យល់ដឹងពីតម្លៃនៃអាហារូបត្ថម្ភ។

នៅពេលសាកសួរទៅកាន់អតិថិជនអំពីអ្វីដែលពួកគេចាត់ទុកថាជាអាហារពេលព្រឹក ដែលមានសុខភាពល្អ ទស្សនៈរបស់អតិថិជនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកមានភាពខុសប្លែកគ្នា ដោយនៅក្នុងប្រទេសមួយចំនួន ទឹកដោះគោត្រូវបានចាត់ទុកថាជាជំរើសភេសជ្ជៈសុខភាពប្រសើរជាង បើប្រៀបធៀបទៅនឹងកាហ្វេ ហើយនៅក្នុងប្រទេសខ្លះទៀត ទឹកសណ្តែកត្រូវបានចាត់ទុកថា ជាជំរើសភេសជ្ជៈសុខភាពដែលប្រសើរ ខណៈពេលដែលប្រទេសខ្លះទៀតថាជាតែ។

ចម្លើយខុសៗគ្នានេះបង្ហាញថា អតិថិជនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកប្រហែលជាមិនមានការយល់ដឹងពេញលេញពីសារសំខាន់នៃអាហារូបត្ថម្ភនៅក្នុងអាហារពេលព្រឹកនោះទេ។ ម៉្យាងទៀតនៅក្នុងអាហារពេលព្រឹក ដែលជ្រើសរើសដោយមនុស្សភាគច្រើននៅក្នុងតំបន់ គឺខ្វះជាតិសរសៃច្រើន។

ទោះបីជាខ្វះការយល់ដឹងទូលំទូលាយអំពីសមាសធាតុអាហារូបត្ថម្ភល្អ សម្រាប់អាហារពេលព្រឹកទៅលើសុខភាពក៏ដោយ ក៏អតិថិជនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកជាង ៨០% បាននិយាយថា ពួកគេចង់ទទួលទានអាហារពេលព្រឹក ដែលមានសុខភាពល្អជាងមុន។

លោកស្រី ឈុន ណៃឈីវ អគ្គនាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Herbalife Nutrition នៅកម្ពុជា បានឱ្យដឹងដែរថា យើងទាំងអស់គ្នាសុទ្ធតែបានដឹងហើយថា អាហារពេលព្រឹកគឺជាអាហារដែលសំខាន់បំផុតក្នុងមួយថ្ងៃ។ ចាប់ផ្តើមថ្ងៃថ្មីជាមួយនឹងអាហារសុខភាពពេលព្រឹកជួយជំរុញមេតាប៉ូលិស សុខភាពសាច់ដុំ និងការគ្រប់គ្រងទម្ងន់រយៈពេលវែង។ ជាមួយនឹងផ្នត់គំនិតនេះហើយដែលយើងត្រូវធ្វើការសំរេចចិត្តឱ្យបានច្បាស់លាស់ ដើម្បីចាប់ផ្តើមថ្ងៃថ្មីជាមួយសារជាតិចិញ្ចឹមដ៏ត្រឹមត្រូវ។

លោកស្រីបានបន្ថែមមថា Herbalife Nutrition ផ្តល់នូវជំរើសអាហារពេលព្រឹក ដែលផ្តល់នូវមូលដ្ឋានអាហារូបត្ថម្ភល្អបំផុត សម្រាប់អតិថិជនក្នុងការរស់នៅប្រកបដោយសុខភាពល្អ។

សូមបញ្ជាក់ថា ក្រុមហ៊ុន Herbalife Nutrition គឺជាក្រុមហ៊ុនអាហារូបត្ថម្ភលំដាប់ពិភពលោក ដែលមានគោលបំណងធ្វើឲ្យពិភពលោកកាន់តែមានសុខភាពល្អជាងមុន និងសប្បាយចិត្តជាងមុន។ ក្រុមហ៊ុនបានបន្តបេសកកម្មដើម្បីអាហារូបត្ថម្ភដោយបានផ្លាស់ប្តូរការរស់នៅរបស់មនុស្សជាមួយនឹងកម្មវិធី និងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យនានាចាប់តាំងពីឆ្នាំ១៩៨០។

Herbalife Nutrition ផ្តល់ជូននូវផលិតផលដែលមានគុណភាពខ្ពស់ជាមួយការគាំទ្រផ្នែកវិទ្យាសាស្រ្ត គួបផ្សំ និងការណែនាំដោយផ្ទាល់ពីសំណាក់សមាជិកឯករាជ្យ Herbalife Nutrition និងសហគមន៍ ដែលមានការជ្រោមជ្រែងដែលបំផុសឲ្យអតិថិជនឱ្យយករបៀបរស់នៅដែលសកម្មជាងមុន និងមានសុខភាពល្អជាងមុន។

Herbalife Nutrition ដាក់គោលដៅទៅលើផលិតផលអាហារូបត្ថម្ភ ការគ្របគ្រងទម្ងន់ ថាមពលនិងកាយសម្បាទា និងការថែទាំផ្ទាល់ខ្លួន ដែលអាចរកទិញបានពីសំណាក់សមាជិកឯករាជ្យរបស់ខ្លួននៅក្នុងប្រទេសច្រើនជាង៩០។ សម្រាប់ពត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ IAmHerbalife.com៕