(ភ្នំពេញ)៖ គិតត្រឹមម៉ោង១៥៖០០នាទីថ្ងៃទី០៧ ខែធ្នូ​ ឆ្នាំ២០១៩នេះ សប្បុរសជនជួយឧបត្ថម្ភដល់គម្រោងអភិវឌ្ឍន៍ និងធ្វើទំនើបកម្មអគារមជ្ឈមណ្ឌល ពហុឯកទេស នៃមន្ទីរពេទ្យកាល់ម៉ែត តាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ដោយចូលតាមរយៈអង្គភាពព័ត៌មាន Fresh News ទទួលបានថវិកាចំនួន៤៦០០០ដុល្លារហើយ

សប្បុរសជនដែលជួយឧបត្ថម្ភដល់គម្រោងអភិវឌ្ឍន៍ និងធ្វើទំនើបកម្មអគារមជ្ឈមណ្ឌលពហុឯកទេស នៃមន្ទីរពេទ្យកាល់ម៉ែត នឹងមានប័ណ្ណថ្លែងអំណរគុណ ដែលចុះហត្ថលេខា ដោយសម្តេចតេជោ ហ៊ុន សែន ផ្ទាល់។

ខាងក្រោមបញ្ជីឈ្មោះសប្បុរសជនជួយឧបត្ថម្ភដល់មន្ទីរពេទ្យកាល់ម៉ែត តាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន៖

១៖ ឯកឧត្តម គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល ឧបត្ថម្ភ ១០០០ដុល្លារ
២៖ ឯកឧត្តម លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News ឧបត្ថម្ភ ១០០០ដុល្លារ
៣៖ ឧត្តមសេនីយ៍ឯក គឹម រស្មី មន្រ្តីយោធានៃក្រសួងការពារជាតិ ឧបត្ថម្ភ ១០០០ដុល្លារ
៤៖ ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយក និងមន្រ្តីទាំងអស់នៃទូរទស្សន៍ជាតិកម្ពុជា ឧបត្ថម្ភ ១០០០ដុល្លារ
៥៖ ឯកឧត្តម លឹម ប៊ុនសេង ឧបត្ថម្ភ ១០០០ដុល្លារ
៦៖ ឧកញ៉ា អ៉ឹង ស៊ីតាតវិរ: (ឧកញ៉ា ល័ក្ខ) ឧបត្ថម្ភ ១០០០ដុល្លារ
៧៖ ហាងពេជ្រ ហេង ហេង ឧបត្ថម្ភ ៥០០ដុល្លារ
៨៖ ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ឧបត្ថម្ភ៥០០ដុល្លារ
៩៖ លោកមេធាវី លី រដ្ឋធី ប្រធានក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ ឧបត្ថម្ភ ៥០០ដុល្លារ
១០៖ លោក ទុយ សុធា អនុប្រធានសុយោដី ខណ្ឌព្រែកព្នៅ ឧបត្ថម្ភ ៥០០ដុល្លារ
១១៖ អ្នកវិភាគ បក្សីចាំក្រុង ឧបត្ថម្ភ ៥០០ដុល្លារ
១២៖ អ្នកវិភាគ ចៅចាក់ស្មុក ឧបត្ថម្ភ ៥០០ដុល្លារ
១៣៖ លោក ហ៊ុយ អគ្គនាយកវិទ្យុមិត្តភាពកម្ពុជា-ចិន ឧបត្ថម្ភ ២០០ដុល្លារ
១៤៖ លោកឧត្តមសេនីយទោ ភឺន ផល្លា និងលោកជំទាវ សាយសោភា ឧបត្ថម្ភ ៥០០០ដុល្លារ
១៥៖ លោក លឹម សុជាតិ និងភរិយា ឧបត្ថម្ភ ៥០០ដុល្លារ
១៦៖ លោកឧត្ដមសេនីយ៍ទោ ហេង ឡាលីន និងលោកស្រី សេង សុវី រដ្ឋា ឧបត្ថម្ភ ១០០០ដុល្លារ
១៧៖ នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ និងលោកជំទាវ ឧបត្ថម្ភ ២០០០ដុល្លារ
១៨៖ ឯកឧត្តម តូច ណារត្ន អគ្គនាយកវិទ្យុជាតិ FM96MHz ក្រសួងព័ត៌មាន ឧបត្ថម្ភ ៣០០ដុល្លារ
១៩៖ ឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុនបុរី ឡេង ណាវ៉ាត្រា ១០០លានរៀល
២០៖ ឯកឧត្តម ឌៀង សារ៉ាន់ ជំនួយការសម្តេចតេជោ ហ៊ុន សែន និងជាអនុប្រធានប្រតិបត្តិទី១សម្ពន្ធយុវជនស្រលាញ់សន្តិភាព ២៥០ដុល្លារ
២១៖ លោក ឈឹម ធី នាយករងរដ្ឋបាល សាលាស្រុកអង្គរបូរី ខេត្តតាកែវ និងជាអនុប្រធាន សម្ពន្ធយុវជនស្រលាញ់សន្តិភាព សាខាខេត្តតាកែវ ២៥០ដុល្លារ
២២៖ ឯកឧត្តម សេត មូហាំម៉ាត់ស៊ីស អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ៥០០ដុល្លារ
២៣៖ លោកឧកញ៉ា ចេង ខេង និងលោកជំទាវ ប៊ុន ណាវី ១០០០ដុល្លារ
២៤៖ មន្ទីរសម្រាកព្យាបាលកម្ពុជា ឧបត្ថម្ភ១០០០ដុល្លារ