(ភ្នំពេញ)៖ ក្នុងអំឡុងពេលត្រៀមខ្លួនសម្រាប់ការ ប្រណាំង អន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត នៅថ្ងៃទី ០៨ ខែធ្នូខាងមុខនេះ លោក ម៉ៃឃើល សុវណ្ណ តំណាងភេសជ្ជៈប៉ូវកម្លាំង វើក WURKZ បានចែករំលែកនូវគន្លឹះសំខាន់ៗចាំបាច់សម្រាប់ការរត់ប្រកបដោយប្រសិទ្ធភាពដូចតទៅ៖

* ត្រូវប្រាកដថា អ្នកពិសាទឹកឱ្យបានច្រើនក្នុងអំឡុងពេលមួយសប្តាហ៍មុនប្រកួត។ បែបនេះនឹងជួយឱ្យរាងកាយអ្នកមានជាតិទឹកគ្រប់គ្រាន់ មិនឆាប់ខ្សោះខ្លួន។

* បរិភោគអារហារដែលមានសារជាតិកាបូអ៊ីដ្រាត និង អេឡិចត្រូលីត ដូចជា នំប៉័ង ឬអារហារ ដែលមានជាតិម្សៅច្រើន។

* ចៀសវាងហាត់ប្រាណក្បាច់ ដែលធ្វើឱ្យសាច់ដុំធ្វើការខ្លាំង ឬ បណ្តុះសាច់ដុំ។ គួរហាត់បែបណា ដែលធ្វើសម្រាប់តែរក្សារភាពរឹងមាំមុនថ្ងៃរត់មកដល់ប៉ុណ្ណោះ។

* ប្រើប្រាស់ផលិតផលបំបាត់ក្លិនខ្លួន មុនពេលបែកញើស។

ចុះតើអ្វី ដែលអ្នកគួរត្រៀមមួយថ្ងៃមុនការប្រកួតមកដល់?

*ត្រៀមសម្លៀកបំពាក់កីឡាឱ្យរៀបរយជាមុន ចៀសវាងប្រើសម្លៀកបំពាក់ថ្មីដែលពេលខ្លះអ្នកមិនទាន់ទម្លាប់ ឬ ស្បែកជើងថ្មី។

*យកកាបូបតូចស្ពាយជាប់ចង្កេះ ឬ ដើមដៃ ទុកដាក់របស់ចាំបាច់
*កុំភ្លេចស្រោមជើងថ្មីមួយគូបន្ថែម
*មួក
* ជេលវ៉ាសឺលីន
* បង់រុំដៃ
* ផលិតផល លាបបំបាត់ការឈឺចាប់ ឬរលាក
* ចូលរួម ការកម្តៅសាច់ដុំមុនការរត់មកដល់៕