(ភ្នំពេញ)៖ កាន់តែច្បាស់ហើយថា ផលិតផលស្មាតហ្វូនផ្សេងៗទៀត ទោះបីមានអ្វីតោងក៏តោងមិនជាប់ដែរ ហើយក៏មិនអាចយកឈ្នះក្នុងការដណ្តើមទីផ្សារស្មាតហ្វូន Samsung Galaxy ស៊េរី A របស់ក្រុហ៊ុន សាមសុង បានដែរ។

បើគិតចាប់ពី Samsung Galaxy ស៊េរី A10, A20, A30, A30s, A50, A50s, A70, និង A80 គឺសុទ្ធតែជាស្មាតហ្វូនដែលទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ ជាទីបំផុតពីសំណាក់អតិថិជន ដែលនិយមប្រើប្រាស់ស្មាតហ្វូនទាំងអស់ ក៏ដូចជាអ្នកដែលចូលចិត្តប្រើ និងរីករាយជាមួយនឹងបច្ចេកវិទ្យាថ្មីៗរបស់ក្រុមហ៊ុន សាមសុង។

នេះនិយាយត្រឹមតែ Samsung Galaxy ត្រកូល A តែប៉ុណ្ណោះ! យ៉ាងណាមិញ នៅតែមិនកោតសរសើរមិនបាន ដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង ផ្តល់ជូននូវជម្រើសស្មាតហ្វូន ដែលស្ថិតក្នុងលំដាប់មធ្យមតែងំត្រង់រូបរាង និងបច្ចេកវិទ្យាមិនចាញ់ស្តេចកំពូលស្មាតហ្វូន (Flagship) ប៉ុន្មាននោះទេ។

សូមបញ្ជាក់ថា គិតមកត្រឹមថ្ងៃនេះ Samsung Galaxy ត្រកូល A គឺពិតជាទទួលបានការពេញនិយម និងគាំទ្រច្រើនបំផុត! អ្វីដែលពិសេស និងធ្វើឱ្យ Samsung Galaxy ត្រកូល A អាចក្លាយជាជម្រើសទី ១ក្នុងចិត្ត និងបេះដូងរបស់អតិថិជនទាំងអស់គឺដោយសារតែ Samsung Galaxy ត្រកូល A ទាំងអស់មានរូបរាងទាក់ទាញស្អាត និងមានតម្លៃសមរម្យផងដែរ៕

លោកអ្នកក៏អាចរកជាវស្មាតហ្វូន Samsung Galaxy ស៊េរី A គ្រប់ប្រភេទបាននៅតាមហាង ឬដេប៉ូចែកចាយទូរស័ព្ទដៃ និងផលិតផលសាមសុងទាំងអស់ក្នុងប្រទេសកម្ពុជាដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងមកកាន់លេខ 1800 203 232 !