(សៀមរាប)៖ ព្រះឃោសមុនីវង្ស វ័ន្ត វណ្ណោ ព្រះចៅប្រជុំនទី ហៅវត្តក្រពើហា នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ បាននិមន្តចែកអំណោយជាទេយ្យទាន និងថវិកាមួយចំនួន ជូនដល់ជនក្រីក្រ នៅភូមិអារក្សស្វាយ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។

ជនក្រីក្រចំនួន៥៣គ្រួសារ ដែលបានទទួលអំណោយនាពេលនេះ បានបង្ហាញក្តីសប្បាយរីករាយ ដែលមានការយកចិត្តទុកដាក់ និងចែករំលែកពីសំណាក់ព្រះឃោសមុនីវង្ស វ័ន្ត វណ្ណោ ស្របពេលដែលពួកគាត់ កំពុងត្រូវការជាចាំបាច់។

សូមជម្រាបថា ទេយ្យទាន ដែលព្រះឃោសមុនីវង្ស វ័ន្ត វណ្ណោ បាននិមន្តយកទៅផ្តល់ជូន ដល់ជនក្រីក្រទាំង៥៣គ្រួសារ នាពេលនេះ រួមមាន អង្ករ មី ត្រីខ ស្ករស ភេសជ្ជៈ និងបរិក្ខារផ្សេងៗ រួមនឹងបច្ច័យចំនួន៤ម៉ឺនរៀលក្នុងមួយគ្រួសារ៕